We TV Cambodia

យល់ដឹង! គៀងហារទឹកមាត់អាចជាបញ្ហាដល់សុខភាព

យល់ដឹង! គៀងហារទឹកមាត់អាចជាបញ្ហាដល់សុខភាព

មិនថាមនុស្សស្រី ឬមនុស្សប្រុសឡើយ គ្មាននរណាម្នាក់ចូលចិត្តគេងហៀរទឹកមាត់ទេ តែខ្លះថាធ្វើម៉េចបើទម្លាប់បែបនេះចង់កែក៏មិនបាន ខ្លះថាគេងហៀរដោយ​មិនដឹងខ្លួន។ ប៉ុន្តែ ការ​គេងហៀរទឹកមាត់គ្នាយើងភាគច្រើនគិតថាជាទម្លាប់នោះ មិនត្រូវទាំងស្រុង​ទេត្រូវនិយាយថា វាជាបញ្ហាសុខភាពដែលត្រូវដោះស្រាយ។ ប៉ុន្មានចំណុចខាងក្រោមនេះជាមូលហេតុ និងដំណោះស្រាយ៖

១- ស្ទះឆ្អឹង ឬរន្ធច្រមុះ

បើយើងមានបញ្ហារលាកច្រមុះ ឬប្រហោងឆ្អឹងច្រមុះខុសពីអ្នកផ្សេង យើងច្បាស់ជាសម្បូរទឹកមាត់គ្រប់ពេលតែម្តង។ ប៉ុន្តែការស្ទះរន្ធច្រមុះ កាន់តែជំរុញឲ្យយើងដកដង្ហើមតាមមាត់ច្រើនជាងមុនអំឡុងពេលគេង ហើយការដកដង្ហើមតាមមាត់ដូចរៀបរាប់ខាងលើ​នឹង​ធ្វើឲ្យទឹកមាត់ហូរ​ចេញ​មកក្រៅបានយ៉ាងងាយ។

២- ជំងឺច្រាលទឹកក្រពះ

ជំងឺ GERD អាចបង្កឲ្យមានបញ្ហាពិបាកលេបអាហារ ឬធ្វើឲ្យយើងមានអារម្មណ៍ជាប់ដុំអ្វីមួយនៅបំពង់ក ហើយអារម្មណ៍នេះ នឹងនាំឲ្យគ្នាយើងមួយចំនួន​កើនទឹកមាត់កាន់​តែ​ច្រើន ពិសេសអំឡុងពេលគេង។

រូបតំណាង

៣- បញ្ហាពិបាកលេបអាហារ

ពាក្យបច្ចេកទេហៅថា Dysphagia គឺសំដៅលើលក្ខខណ្ឌណាមួយនៃបញ្ហាពិបាកលេបអាហារ។ នៅពេលកម្រិតទឹកមាត់យើងកើនឡើងកាន់តែច្រើន ក៏អាចជារោគសញ្ញាបញ្ហាសុខភាពមួយនេះ។ ជំងឺ Parkinson’s ជំងឺ Muscular dystrophy និងមហារីកមួយចំនួន​សុទ្ធតែអាចបង្កឲ្យពិបាកលេបអាហារបាន។

អត្ថបទដោយ៖ ពិសី

 

Related Articles