ការធ្វើអាជីវកម្មមនុស្សគ្រប់គ្នាតែងតែចង់បាននូវលទ្ធផលមួយដែលគាប់ប្រសើរ នឹងទទួលបានជោគជ័យក្នុងមុខក៏ប៉ុន្តែមនុស្សមួយចំនួនមិនទាន់បានយល់ដឹងច្បាស់ពីចំនុចសំខាន់នៅឡើយទេ។
តើធ្វើដូចម្តេចដើម្បីអោយអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ?ដើម្បីកាន់តែច្បាស់សូមអនុវត្តន៍ចំនុចទាំង៥ខាងក្រោម៖
១. សិក្សាអំពីលក្ខណៈភូមិសាស្ត្រ ៖ យើងត្រូវដឹងថាទីកន្លែង ប្រទេស តំបន់ ដែលនឹងវិនិយោគមានអំណោយផលអ្វីខ្លះពីធម្មជាតិ ដូចជា អាកាសធាតុ ខ្យល់ ភ្លៀង រុក្ខជាតិ ដី រ៉ែ និងទឹក។ វាជាកត្តាដែលធ្វើឲ្យយើងដឹងថាមុខជំនួញអ្វីវាសាកសមនឹងទីតាំងនោះ។
២. សិក្សាអំពីប្រជាជន ៖ សិក្សាអំពីចំនួនប្រជាជន ដង់ស៊ីតេ ចំណង់ចំណូលចិត្ត ប្រពៃណីទំនៀបទំលាប់ ជំនឿ សាសនា និងវប្បធម៌ ការធ្វើបែបនេះអាចឲ្យយើងដឹងបរិមាណផលិតផល ឬសេវាកម្មដែលនឹងផលិត ក្នុង ១ខែ ឬ ១ឆ្នាំ។
៣. សិក្សាអំពីសេដ្ឋកិច្ច ៖ សិក្សាពីជីវភាព ការងារ មុខរបរ ប្រាក់ចំណូល ប្រាក់ចំណាយ ប្រព័ន្ធធនាគារ លំហូរសាច់ប្រាក់របស់មនុស្សក្នុងតំបន់ ឬប្រទេសនោះ។
៤. សិក្សាអំពីនយោបាយ ៖ សិក្សាពីគោលការណ៍ ច្បាប់ទម្លាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃប្រទេសនោះ ដូចជា ( ច្បាប់របស់ប្រទេស ច្បាប់ពាណិជ្ជកម្ម ច្បាប់ការងារ ច្បាប់ផ្សេងៗ និងគោលការណ៍ពន្ធ)
៥. សិក្សាអំពីហេដ្ឋារចនាសម្ព័ន្ធ ៖ សិក្សាពីផ្លូវថ្នល់ ( ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស) ដើម្បីងាយស្រូលក្នុងការដឹកជញ្ជូន។ ជាពិសេសសិក្សាអំពីប្រព័ន្ធទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ និងប្រព័ន្ធអគ្គិសនី និងការផ្គត់ផ្គង់ភ្លើង ដែលប្រើប្រាស់នៅក្នុង តំបន់ ឬប្រទេសនោះ៕
ដោយ៖ ឧត្ដម
