We TV Cambodia

ម្នាក់ឯងក៏បាន បើអនុវត្តន៏វិធីទាំងនេះ

ម្នាក់ឯងក៏បាន បើអនុវត្តន៏វិធីទាំងនេះ

មនុស្សមួយចំនួនធំ ​​តែង​និយាយ​ថា​ឯកា​ណាស់​នៅ​​តែម្នាក់​ឯង ហើយ​អ្នក​ខ្លះ​ទៀត​ថា​នៅ​ម្នាក់​ឯង​ក៏​មិន​ស្លាប់​ដែរ។ ជា​ការ​ពិតណាស់ ​ទោះ​បីជា​ពេល​ខ្លះ​យើង​មើល​ទៅ​ឯកា​បន្តិច​មែន ព្រោះតែនៅ​ម្នាក់​ឯង តែ​នេះ​មិន​មែន​មាន​ន័យ​ថា​យើង​ជា​មនុស្ស​ឯកោ ឬ​ត្រូវ​រស់​នៅ​ជាមួយ​អារម្មណ៍​ឯកា​នោះ​ដែរ។ ខាង​ក្រោម​នេះ​ជា​តិច​និក​មួយ​ចំនួន​ជួយ​គ្នា​យើង​ដោះស្រាយ​បញ្ហា​អារម្មណ៍​ឯកា​មួយ​នេះ៖

១. ស្វែង​យល់​ពី​អារម្មណ៍​ខ្លួន​ឯង

យើង​គ្រប់​គ្នា​មិន​ថា​អ្នក​មាន​គ្នា ឬ​អត់​គ្នា​ទេ​សុទ្ធ​តែ​អាច​ជួប​អារម្មណ៍​សោក​សៅ ឬ​ឯកា​នៅ​ពេល​ណា​មួ​យ​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​ណែនាំ​ថា​យើង​គួរ​ចេះ​ស្វែង​យល់​ពី​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​។ អ្នក​ជំនាញ​ចិត្ត​សាស្រ្ត​ណែនាំ​ថា​យើ​ង​គួរ​ទុក​ចន្លោះ​ខ្លះ​សម្រាប់​ខ្លួន​ឯង ដើម្បី​បាន​គិត​គូ​ពិចារណា​រក​ហេតុ​ផល​ដោះ​ស្រាយ​បញ្ហា​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឯកា និង​ដឹង​ថា​អារម្មណ៍​មួយ​នេះ​បាន​ប៉ះ​ពាល់​បែប​ណា​ទៅ​នឹង​ជីវិត​ប្រ​ចាំ​ថ្ងៃ​របស់​យើង។

២. បញ្ចេញ​កម្លាំង​កាយ

ការ​ហាត់​ប្រាណ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខ​ភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​របស់​យើង​។ ការសិក្សា​កន្លងៗ​មក​រក​ឃើញ​ថា​ការ​ហាត់​ប្រាណ​អាច​ជួយ​ព្យាបាល​អាការៈ​បាក់ទឹកចិត្តរយៈពេល​យូរ​បាន។

៣. ដក​ខ្លួន​ខ្លះ​ពី​បណ្ដាញ​សង្គមហ្វេសប៊ុក

ថ្វី​បើ​បណ្ដាញ​សង្គម​ត្រូវ​គេ​ជឿ​ថា​បាន​ភ្ជាប់​ទំនាន់​ទំនង​មនុស្ស​ក្នុង​សង្គម​ក៏​ពិត​មែន តែ​ការសិក្សា​បាន​រក​ឃើញ​ថា​បណ្ដាញ​សង្គម​ផ្ដល់​ផល​អវិជ្ជមាន​ផ្នែក​ផ្លូវ​ចិត្ត​ច្រើន​ជាង​ផល​ល្អ។ បើ​គ្នា​យើង​គិត​ថា​ខ្លួន​ឯង​ឯកា គួរ​ទម្លាក់​ទូរសព្ទ​ចុះ​ឈប់​បើក​ហ្វេសប៊ុក​ ឬ​Instagram ហើយ​ងាក​មក​អាន​​សៀវភៅ ដើរ​លេង​ក្រៅ​ផ្ទះ​ ឬ​មើល​ភាពយន្ត​កម្សាន្ត​ចិត្ត​វិញ​ទើប​ជា​ការ​ល្អ។

គ្នា​យើង​ត្រូវ​ចាំ​ថា​បើ​មិន​ចង់​ឲ្យ​កើត​មាន​អារម្មណ៍​ឯកា យើង​មិន​ត្រូវ​ផ្ដាច់​ខ្លួន​ឲ្យ​នៅ​តែ​ឯង​នោះ​ទេ​ ព្រោះ​ថាបើ​យើង​នៅ​តែឯង​យើង​នឹង​មាន​អារម្មណ៍​ឯកា ដូច​គ្នា​ដែរ​អ្នក​មាន​អារម្មណ៍​ឯកា​ច្រើន​ចូល​ចិត្ត​នៅ​ម្នាក់​ឯង​។

ប្រែសម្រួលដោយ៖ ពិសី

 

 

Related Articles