We TV Cambodia

ម្ទេសហឹរមែន តែមិនមែនអត់ប្រយោជន៏នោះទេ!

ម្ទេសហឹរមែន តែមិនមែនអត់ប្រយោជន៏នោះទេ!

វាជាការពិត រសជាតិហឹរពីម្ទេស មិនត្រឹមតែធ្វើឲ្យអាហារឆ្ញាញ់ និងមិនទ្រលាន់នោះឡើយ។ ខាងក្រោមនេះ ជាការបកស្រាយអំពីអត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ម្ទេស ដែលអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើល សម្រាប់អ្នកដែលចូលចិត្តញ៉ាំហឹរ៖

១,ជំងឺបេះដូង៖ បើយោងតាមការស្រាវជ្រាវបានបង្ហាញថា សារធាតុ Capsaicin អាចកាត់បន្ថយកម្រិត LDL ឬកូឡេស្តេរ៉ុលអាក្រក់ ដែលតោងនៅលើជញ្ជាំងសរសៃឈាម ដើម្បីជួយសម្រួលចលនាលំហូរឈាមទៅកាន់បេះដូង ព្រមទាំងគ្រប់គ្រងជាតិស្ករក្នុងឈាម និងអាចការពារពីជំងឺដាច់សរសៃឈាមបេះដូង បានយ៉ាងមានប្រសិទ្ធភាព។

 

២, ជួយដល់ប្រព័ន្ធរំលាយអាហារពិតណាស់មនុស្សមួយចំនួនប្រហែលជាគិតថា ការទទួលទានផ្លែម្ទេសនឹងធ្វើឲ្យកើតមានជំងឺដំបៅក្រពះ។ យ៉ាងណាមិញ យោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Michigan បានឲ្យដឹងថាការបរិភោគ Capsaicin ដែលមានក្នុងផ្លែម្ទេស អាចជួយការពារអ្នកមិនឲ្យកើតជំងឺដំបៅក្រពះ និងកាត់បន្ថយការឈឺចាប់ ពិសេសជួយបង្កើនការរំលាយអាហារកាន់តែប្រសើរ ព្រមទាំងអាចសម្លាប់បាក់តេរី ដែលលោកអ្នកមិនបានបញ្ចេញចោល យ៉ាងមានប្រសិទ្ធភាពទៀតផង។

៣,ជួ​យសម្រកទម្ងន់​​​ សារធាតុ Capsaicin ជំរុញការធ្វើមេតាបូលីសនៅក្នុងខ្លួន ពិសេសអាចធ្វើឲ្យកាត់បន្ថយចំណង់អាហារ និងជួយដុតកាល់ឡូរីបានយ៉ាងមានប្រសិទ្ធភាព ទើបធ្វើឲ្យវាមានអត្ថប្រយោជន៍ក្នុងការសម្រកទម្ងន់។

សូមជម្រាបផងដែរថា បើទោះបីជា ម្ទេស មានអត្ថប្រយោជន៍យ៉ាងណាក៏ដោយ ក៏ផ្លែម្ទេសនៅតែអាចបង្កឲ្យមានផលប៉ះពាល់ផងដែរ ប្រសិនបើបរិភោគក្នុងកម្រិតច្រើនលើសលប់ ដូចនេះអ្នកគួរតែមានភាពឆ្លាតវៃក្នុងការរក្សាតុល្យភាពនៃអាហារដែលអ្នកបរិភោគឲ្យស្ថិតក្នុងកម្រិតសមស្របជានិច្ចទើបជាការល្អប្រសើរ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles