We TV Cambodia

ម្ទេសផ្លោកមានប្រយោជន៏ដល់សុខភាព ដែលយើងមិនបានដឹង!

ម្ទេសផ្លោកមានប្រយោជន៏ដល់សុខភាព ដែលយើងមិនបានដឹង!

ម្ទេសផ្លោក  ឬហៅថា capsicum ជា​បន្លែ​មួយ​ប្រភេទ​ដែលងាយ​នឹង​រក​ទិញ​ ហើយ​សម្បូរ​ណាស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ភាគច្រើន​នៃ​ពួកយើង​ សុទ្ធតែ​ស្គាល់ និង​​ធ្លាប់ទទួលទានម្ទេសផ្លោក​ជាក់​ជាមិនខាន ប៉ុន្តែអ្នក​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។​

ម្ទេស​ប្លោក សម្បូរ​ទៅដោយ​ជាតិ​ស​សៃ និង​ជាតិ​ទឹក ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​បន្ទាប់ពី​ទទួលទាន​​។ លើសពីនេះទៅទៀត បន្លែ​នេះ​ ក៏មាន​ប្រសិទ្ធិភាព​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​មានភាព​ស​កម្ម​ជាង​មុន​ផងដែរ​។​ តើ​អ្នក​ឆាប់​ផ្ដាសាយ ឬ​ឧស្សាហ៍​គ្រុន​ផ្ដា​យ​សាយ​ណាស់​មែន​ទេ​? នោះ​ក៏​ព្រោះតែ​​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​។

 

 

 

ម្ទេស​ប្លោក គឺមាន​​វីតាមីន C ដែលជា​សារធាតុ​ដ៏​សំខាន់​មួយ ​ជួយ​ពង្រឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ប្រសើរឡើង​ ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​មួយ​ហៅថា capsaicin ដែល​ជួយ​គ្រប់គ្រង ឬ​ទប់ស្កាត់​ការ​រលាក ​ក្នុង​រាងកាយ ដូច្នេះ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​ដែល​ទាក់ទង​ជាមួយ​ការ​រលាក​នឹង​ត្រូវបាន​កាត់បន្ថយ​។​

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles