We TV Cambodia

ម្ដាយគេម្ដាយយើង! តួអង្គ ម៉ែផាន់ ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏

ម្ដាយគេម្ដាយយើង! តួអង្គ ម៉ែផាន់ ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏

ជឿជាក់ថា ប្រិយមិត្តដែលជាអ្នកគាំទ្រ និងតាមដានយ៉ាងកៀកកិតពីវិស័យសិល្បៈខ្មែរ ច្បាស់ជាស្គាល់យ៉ាងច្បាស់ពី សិល្បការិនីជើងចាស់អ្នកគ្រូ កាន់ សុវណ្ណនី ផ្ទុះការគាំទ្រតាមរយៈបទ ចម្រៀងខារ៉ាអូខេរឿង «ទុំទាវ» តួជា ម៉ែផាន់ ។

យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែបានលេចលឺដំណឹងដ៏ក្ដុកក្ដួលមកថា តារាជើងចាស់រូបនេះ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ មានម៉ូតូបុកពីក្រោយ រួចរត់បាត់តែម្ដង។ ក្នុងនោះដែរ តាមប្រភពផេក លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា អ្នកគ្រូ កាន់ សុវណ្ណនី បានជួបហេតុការណ៍ដ៏អកុសលនេះ ម្តុំក្រោយព្រះបរមរាជវាំង ដោយបន្សល់ទុករបួសស្នាមបែកក្បាល រីឯភាគីខាងម៉ូតូរត់បាត់ទៅហើយ។

ចំណែកនៅពេលនេះ សិល្បករជើងចាស់រូបនេះ កំពុងសម្រាកព្យាបាលនៅផ្ទះផងដែរ។ តែទោះជាយ៉ាងណា ក្រោយពីបានជ្រាបដំណឹងនេះភ្លាម មានអ្នកគាំទ្រជាច្រើនបង្ហាញការព្រួយបារម្ភទៅអ្នកគ្រូ និងសិល្បករជើងចាស់រូបនេះគ្រប់គ្នា ថែមទាំងបានជូនពរឲ្យឆាប់បានធូរស្បើយឆាប់ៗផងដែរ។

អត្ថបទដោយ៖​ ពិសី

Related Articles