We TV Cambodia

ម្ដាយកូន០២នាក់នៅខេត្តសៀមរាប ផ្ទុកកូវីដ១៩

ម្ដាយកូន០២នាក់នៅខេត្តសៀមរាប ផ្ទុកកូវីដ១៩

ដោយ៖ពេជ្រ

សៀមរាប៖ ស្រ្តីជនជាតិខ្មែរអាយុ ៣៥ ឆ្នាំ​ត្រូវជាម្ដាយ និងកូនប្រុសអាយុ១២ ឆ្នាំ រស់នៅក្នុងខេត្តសៀមរាប បានពិនិត្យឃើញថាមានផ្ទុកវិជ្ជមានកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

ក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ម្ដាយនិងកូន ទាំងពីរនាក់នេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ចំណែកកូន០២នាក់ និងឪពុកក្មេក មិនមានផ្ទុកវីរុសរលាកសួតនេះទេ។

ជាមួយគ្នានេះដែរ គិតត្រឹមពេលនេះ កម្ពុជាមានអ្នកសះស្បើយសរុប ២៣ អ្នក ហើយអ្នកកំពុងព្យាបាលសរុប​៨៦ នាក់ ស្រ្តី ២៨ នាក់​ និងបុរស៥៨នាក់ នៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងថ្នាក់ខេត្ត។

សូមបញ្ជាក់ដែរថា ម្ដាយកូន ដែលផ្ទុកកូវីដ១៩នេះ គឺក្រុមគ្រួសាររបស់បុរសអាយុ ៤០ឆ្នាំ​ដែលមានផ្ទុកវីរុសកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ហើយបុរសរូបនេះជាអ្នកដែលត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី៕

 

 

 

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *