We TV Cambodia

ម្ចាស់ហាងមាសពេជ្រ ទ្រី ដាណា បរិច្ចាកថវិការ​ ១០ម៉ឹនដុល្លារ​ ដើម្បីចូលរួមទិញវ៉ាក់សាំងកូវិដ១៩

ម្ចាស់ហាងមាសពេជ្រ ទ្រី ដាណា បរិច្ចាកថវិការ​ ១០ម៉ឹនដុល្លារ​ ដើម្បីចូលរួមទិញវ៉ាក់សាំងកូវិដ១៩

ជឿជាក់ថា គ្រប់គ្នាប្រាកដជាស្គាល់ ស្រ្ដីចិត្តសប្បុរសធម៏ម្នាក់​ ដែលគេស្គាល់ថាជាម្ចាស់ហាងពេជ្រ នោះគឺ លោកស្រី ទ្រី ដាណា។ ដោយឡែក នាយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ នេះ បង​ប្អូន ប្រជាពលរដ្ឋខ្មែរ យ៉ាងច្រើន បានសម្តែងក្តីរំភើបជំហានដំបូង។ ក្រោយទទួលដំណឹងដ៏សែនរីករាយ ភ្លាមៗនោះផងដែរ គេឃើញលោកឧកញ៉ានិង តារាល្បីៗជាច្រើនដួង នាំគ្នាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាហូរហែ ជូន សម្តេចតេជោ ហ៊ុន សែន ដើម្បី ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩។ក្នុងនោះ ចែដាណា បានបង្ហោះសារមុននេះបន្តិចថា« នាងខ្ញុំនិងស្វាមីសុំចូលរួម ១០ម៉ឺនដុល្លា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ជាមួយសម្ដេច ជួយប្រជាពលរដ្ឋខ្មែរ ក្នុងពេលដ៏លំបាកនេះ ទឹកប្រាក់នេះតិចតួចស្ដួចស្ដើងណាស់ តែនាងខ្ញុំ និងស្វាមីបានចូលរួមតាមធនធាន កម្លាំងចិត្ត ហើយខ្ញុំពិតរំភើបចិត្តខ្លាំងណាស់ ពេលឃើញសម្ដេចប្រកាស ទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ សូមចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាអាចរួចផុតគ្រោះអាក្រក់នេះ»

អត្ថបទដោយ៖ ​ពិសី

Related Articles