ម្ចាស់ហាងបាយមួយកន្លែងយីហោ មាតុភូមិ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួន និងបញ្ជូននៅតុលាការ ពាក់ព័ន្ធនឹងការក្លែបន្លំឯកសារលួចលក់ផ្ទះអ្នកដទៃ។
ស្ត្រីខាងលើត្រូវបានគេស្គាល់ថា មានឈ្មោះ មាស ផាន្នីដា ភេទស្រី អាយុ ៤៨ឆ្នាំ ជាម្ចាស់ហាងបាយយីហោ (មាតុភូមិ) ស្នាក់នៅផ្ទះលេខ៥៥ ផ្លូវលេខ៧៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងត្រូវបានតុលាការចាប់ខ្លួនពីបទ ប្រើប្រាស់លិខិតសាធារណៈក្លែង និងសមគំនិតក្នុងអំពើក្លែង។
ចំណែកជនរងគ្រោះ មានឈ្មោះ កែ ប៊ិនសូរស្មី បានដាក់ពាក្យប្ដឹងជនសង្ស័យខាងលើដោយចោទប្រកាន់ថា បានក្លែងស្នាមមេដៃរបស់ដើមបណ្ដឹងនៅលើឯកសារផ្ទេរកម្មសិទ្ធិផ្ទះមួយកន្លែងនៅក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ឲ្យទៅឈ្មោះ អ៊ុក ធីតា កាលពីឆ្នាំ២០១៨។
ចំពោះចំណាត់ការបន្តទៀតយើងនៅមុនទាន់ដឹងនោះទេ និងរង់ចាំការវិវត្តបន្តទៀត។
អត្ថបទដោយ៖ Nevin