We TV Cambodia

ម្ចាស់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែង គ្រោងពង្រីកការចិញ្ចឹមបន្ថែមទៀត ខណៈតម្រូវការសាច់ចៀមមានការកើនឡើង

ម្ចាស់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែង គ្រោងពង្រីកការចិញ្ចឹមបន្ថែមទៀត ខណៈតម្រូវការសាច់ចៀមមានការកើនឡើង
កសិដ្ឋានចិញ្ចឹមចៀមក្នុងខេត្តកំពង់ឆ្នាំង (ប្រភព៖ Google)

ម្ចាស់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងក្នុងខេត្តកំពង់ឆ្នាំង គ្រោងពង្រីកការចិញ្ចឹមចៀមបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការសាច់ចៀមបច្ចុប្បន្នដែលកំពុងមានការកើនឡើង។

កសិដ្ឋានចិញ្ចឹមចៀមក្នុងខេត្តកំពង់ឆ្នាំង (ប្រភព៖ Google)

លោក ប៊ុន ចាន់វិរៈ ម្ចាស់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងស្ថិតនៅក្នុង ភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លោកចាប់ផ្ដើមចិញ្ចឹមចៀមតាំងពីឆ្នាំ២០១៧ មកម្លេះ តែដំបូងឡើយមានតែ ១០ក្បាលប៉ុណ្ណោះ ប៉ុន្តែគិតមកទល់ពេលនេះ ក្នុងកសិដ្ឋានលោកមានចៀមជិត ១០០ក្បាលហើយ។

លោក ប៊ុន ចាន់វិរៈ ម្ចាស់កសិដ្ឋានចិញ្ចឹមចៀមក្នុងខេត្តកំពង់ឆ្នាំង (ប្រភព៖ Google)

លោកបន្តថា មួយរយៈចុងក្រោយនេះ អតិថិជនមកកម្មង់ទិញចៀមច្រើន តែលោកមិនអាចផ្គត់ផ្គង់គ្រប់តម្រូវការអតថិជនបានទេ ដោយសារតែចៀមមានចំនួនតិច ហើយលោកគ្រោងទិញពូជចៀមពីបរទេសបន្ថែមទៀត ដើម្បីធ្វើជាពូជពិសេស។ មួយវិញទៀត ទីផ្សារសាច់ចៀមស្រួលរកណាស់ មិនពិបាកនោះទេ ដោយសារតែតម្រូវកាតរមានច្រើន ហើយអ្នកចិញ្ចឹមមានចំនួនតិច។

កសិដ្ឋានចិញ្ចឹមចៀមក្នុងខេត្តកំពង់ឆ្នាំង (ប្រភព៖ Google)

លោកក៏បានបញ្ជាក់ថា ថ្ងៃអនាគតលោកនឹងមានពូជចៀមច្រើន ដែលនឹងអាចជួយដល់បងប្អូនកសិករដែលចង់ចិញ្ចឹមចៀមបាន ដោយសារតែកន្លែងចិញ្ចឹមចៀមរបស់លោកជាអង្គការ មិនមែនជាក្រុមហ៊ុននោះទេ ហើយលោកក៏ចង់ឃើញសហគមន៍ជាច្រើនចាប់ផ្តើមចិញ្ចឹមចៀមនេះដែរ។

កសិដ្ឋានចិញ្ចឹមចៀមក្នុងខេត្តកំពង់ឆ្នាំង (ប្រភព៖ Google)

សូមបញ្ជាក់ផងដែរថា ក្រៅពីសាច់ ពូជចៀមក៏ងាចលក់បានផងដែរ ដោយចៀមញីដែលល្មមបង្កាត់ពូជ អាចលក់ បានប្រមាណ ៣០០ដុល្លារក្នុងមួយក្បាល។ ចំណែកឯ សាច់ចៀម (ចៀមឈ្មោល) លក់បានប្រមាណ ៧ដុល្លារ ក្នុងមួយគីឡូ ដោយចៀមមួយក្បាលមានទម្ងន់ចាប់ពី ៣០គីឡូឡើង ហើយសំរាប់ចៀមញីដែលយកទៅបង្កាត់ពូជ និងចៀមឈ្មោលចិញ្ចឹមយកសាច់ គឺមានអាយុចាប់ ពី៦ខែ ទៅ ៨ខែ គេអាចចាប់លក់បានហើយ។

អត្ថបទដោយ៖ Nevin

Related Articles