ប្រទេសម៉ាឡេស៊ីនៅរក្សាការឈរលើកំពូលតារាងក្នុងតំបន់អាស៊ានដែលមានអ្នកឆ្លងមេរោគកូវីឌ១៩ច្រើនជាងគេ ខណះប្រទេសប្រទេសកម្ពុជាឈរលើតារាងលេខ៨ដែលមានអ្នកឆ្លងចំនួន៩១អ្នក។
ជាការពិតណាស់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ានបានឆ្លងមេរោគកូវីឌ១៩នេះ ដោយកាលពីថ្មីៗនេះប្រទេសចំនួន២ក្នុងតំបន់អាស៊ានបានប្រកាសថា បានរកឃើញអ្នកជំងឺដែលផ្ទុកមេរោគកូវីឌ១៩ នេះ គឺប្រទេស មីយ៉ាន់ម៉ា ចំនួន២ករណី និងប្រទេសឡាវចំនួន២ករណី។
សូមជម្រាបថា ប្រទេសម៉ាឡេស៊ីនៅតែបន្តការឈរលើកំពូលតារាងក្នុងអាស៊ានដែលមានអ្នកស្លាប់ចំនួន១៥នាក់ជាមួយនិងចំនួនករណីឆ្លង COVID-19 សរុបច្រើនជាងគេរហូតដល់ ១,៦២៤ករណីឯណោះ។
សរុបសេចក្តីមកគិតត្រឹមពេលនេះ នៅម៉ាឡេស៊ីមានករណីឆ្លង COVID-19 សរុប ១,៦២៤ករណី ក្នុងនោះអ្នកជំងឺ ១៥នាក់ស្លាប់, ៦៤នាក់ស្ថិតក្នុងអការៈធ្ងន់ធ្ងរ និង ២៤នាក់កំពុងត្រូវសង្គ្រោះបន្ទាន់ ខណៈអ្នកជំងឺ ១៨៣នាក់ទៀតបានជាសះស្បើយទាំងស្រុង៕