We TV Cambodia

ម៉ាឡេស៊ី កំពុងពិចារណាបើកព្រំដែនឡើងវិញដើម្បីជំរុញ«វិស័យទេសចរណ៍»

ម៉ាឡេស៊ី កំពុងពិចារណាបើកព្រំដែនឡើងវិញដើម្បីជំរុញ«វិស័យទេសចរណ៍»

សម្រួលដោយ៖ ពេជ្រ

ម៉ាឡេស៊ី៖ បើតាមព័ត៌មានពី VNA បានឱ្យដឹងថារដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌នៃប្រទេសម៉ាឡេស៊ី លោកស្រី Nancy Shukri បានគូសបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីកំពុងពិចារណាបើកព្រំដែនរបស់ខ្លួនឡើងវិញដើម្បីជួយជំរុញដល់វិស័យទេសចរណ៍។

ថ្លែនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ២៧ ខែធ្នូ  រដ្ឋមន្រ្តីរូបនេះ បាននិយាយថា ប្រទេសម៉ាឡេស៊ីឥឡូវនេះកំពុងចរចាជាមួយប្រទេសសិង្ហបុរី ប្រ៊ុយណេ កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ (ចិន) និងនូវែលហ្សេឡង់ដែលត្រូវបានគេស្គាល់ថាជាតំបន់បៃតង។

លោកស្រី Nancy បានបន្តទៀតថា លោកស្រីបានទទួលសំណើជាច្រើនពីក្រុមហ៊ុនឧស្សាហកម្មទេសចរណ៍ក្នុងស្រុកក្នុងការពិចារណាអំពីបញ្ហានេះ ដើម្បីរក្សាអាជីវកម្មរបស់ពួកគេ។

លោកស្រីបានសង្កត់ធ្ងន់ថា  ទោះជាយ៉ាងណា បញ្ហានេះនឹងត្រូវបានពិភាក្សាបន្ថែមទៀតជាមួយក្រសួងផ្សេងៗទៀតដូចជាក្រសួងសុខាភិបាល ដើម្បីធានាថា ម៉ាឡេស៊ីត្រូវបានអនុញ្ញាតឱ្យបើកព្រំដែន ដើម្បីជំរុញវិស័យទេសចរណ៍ឡើងវិញ៕

 

 

Related Articles