
ដោយៈ ទិន សុខាវុធ
ម៉ាស៊ីនថតម៉ាក Sony បានវ៉ាដាច់ម៉ាស៊ីនថតម៉ាក Canon និង Nikon នៅលើទីផ្សារម៉ាស៊ីនថតនៅក្នុងប្រទេសជប៉ុន យោងតាមសារព័ត៌មានអនឡាញរបស់ជប៉ុន Digital Photography Review ។
ជាក់ស្តែង អត្រាកំណើននៃផលិតផលម៉ាស៊ីនថត Sony នៅលើទីផ្សារជប៉ុន បានកើនពី ៣១.៦% ទៅ ៣៨% ក្នុងឆ្នាំ ២០១៩ នេះ នៅពេលដែលម៉ាស៊ីនថតម៉ាក Canon បានថយចុះមកនៅលំដាបថ្នាក់ទី ២ គឺពី ៣៧.៨% មកនៅត្រឹម ៣៦% ។ ចំណែកឯម៉ាស៊ីថតម៉ាក Nikon វិញ បានថយចុះពី ២៩.១% មកនៅត្រឹម ២៤% ។
មួយវិញទៀត ជោគជ័យរបស់ម៉ាស៊ីនថត Sony មិនមែនកើតឡើងដោយចៃដន្យនោះទេ ផ្ទុយទៅវិញ គឺវាកើតចេញមកពីឆន្ទៈដ៏មុតស្រួចក្រុមហ៊ុន Sony ដែលបានរៀបចំផែនការដ៏ច្បាស់លាស់មួយ ដើម្បីសំរេចអោយបាននូវជោគជ័យនេះ៕
