ខ្យល់ស្ងួតដោយសារម៉ាស៊ីនត្រជាក់ ប៉ះពាល់ជាពិសេសដល់ច្រមុះ មាត់ បំពង់ក ស្បែក និងភ្នែក ដោយធ្វើឱ្យសរីរាង្គទាំងនោះមានភាពស្ងួតខុសប្រក្រតី។

ម៉ាស៊ីនត្រជាក់និងជំងឺ
ម៉ាស៊ីនត្រជាក់ក៏ជាដើមហេតុ បង្កផលរំខានមួយចំនួនផ្សេងទៀត ដូចធ្វើឱ្យមានផ្សិត ប្រតិកម្មអាល់ឡែកហ្ស៊ី និងជំងឺបង្ករោគនៅប្រព័ន្ធច្រមុះត្រចៀកបំពង់ក។ រោគសញ្ញាដែលប្លែកៗគ្នា កើតនៅលើប្រព័ន្ធផ្លូវដង្ហើម នៅភ្នែក លើស្បែក លើញាណអារម្មណ៍ និងប្រព័ន្ធប្រសាទចិត្តសាស្ត្រ ..។

ម៉ាស៊ីនត្រជាក់ជាជម្រកបាក់តេរី
បាក់តេរីក្នុងម៉ាស៊ីនត្រជាក់ មានសមត្ថភាពពង្រីកខ្លួនបានយ៉ាងរហ័ស ក្នុងកំរិតសីតុណ្ហភាពពី ២៥ទៅ៤៣អង្សារសេ ត្រូវសម្អាតឱ្យបានត្រឹមត្រូវ អាចទៅជាជង្រុកចិញ្ចឹមបាក់តេរី ។
ម៉ាស៊ីនត្រជាក់សម្រួលសុខភាពមនុស្សចាស់
ម៉ាស៊ីនត្រជាក់ក៏អាចល្អ និងជួយដល់មនុស្សចាស់ ដែលនៅពេលចូលដល់វ័យជរា ប្រព័ន្ធបញ្ចេញញើសលែងសូវដំណើរការល្អ ហើយលែងសូវដឹងចេះស្រេកទឹក។

អត្ថបទៈ សាន គឹមសួ
