We TV Cambodia

ម៉ាស៊ីនកម្ដៅ (Microwave) អាចបង្ករជាគ្រោះថ្នាក់បើដាក់កម្ដៅជាមួយអាហារទាំងនេះ

ម៉ាស៊ីនកម្ដៅ (Microwave) អាចបង្ករជាគ្រោះថ្នាក់បើដាក់កម្ដៅជាមួយអាហារទាំងនេះ

យ៉ាងណាមិញមានអាហារមួយចំនួនដែលអ្នកមិនសាកសមនឹងកម្តៅក្នុងម៉ាស៊ីនmicrowave ព្រោះវាអាចអោយអ្នកមិនមានសុវត្ថិភាពក្នុងការទទួលទាន។

១. ពងស្ងោរ៖ កាលណាដែលអ្នកដាក់ពងស្ងោរក្នុងMicrowave ម៉ូលេគុលទឹកនឹងធ្ចើអោយកើនសម្ពាធនៅពេលដែលត្រូវកម្តៅ ហើយស្រទាប់របស់ពងមានភាពស្តើងដែលវាមិនអាចធន់នឹងសម្ពាធទាំងនោះទេ ជាហេតុធ្វើអោយពងអាចផ្ទុះក្នុងMicrowaveហើយវាអាខគ្តោះថ្នាក់ដល់អ្នកទៀតផង។

២. ការ៉ុត៖ថ្វីត្បិតតែអ្នកអាចកម្តៅការ៉ុតក្នុង microwave ក៏ពិតមែន ក៏ប៉ុន្តែបើសិនជាអ្នកមិនបានលាងវាអោយស្អាតកាលណាតែវាមានជាប់កំណកដី ជាតិរ៉ែដែលមានក្នុងដីនឹងបង្កអោយកើតមានផ្កាភ្លើងចេញពីMicrowave ធ្ចើអោយMicrowave ឆាប់ខូចហើយវាអាចប៉ះពាល់ដល់ជីវិតផងដែរ។

៣. អាហារឆ្លងកាត់ការកែច្នៃច្រើនដំណាក់កាល ៖អាហារដែលឆ្លងកាត់ការកែច្នៃដូចជាសាច់ក្រក មិនមានសារធាតុចិញ្ចឹមដោយសារការបន្ថែមជាតិអំបិល រសជាតិបន្ថែម សារធាតុគីមី និងសារធាតុរក្សាទុកអោយបានយូរ។ ជាក់ស្តែងបើសិនជាអ្នកយកម្ហូបអាហារកែច្នៃឬម្ហូបកំប៉ុង ទៅដាក់ក្នុងMicrowave នោះវិទ្យុសកម្មនៃMicrowave នឹងធ្វើអោយកូឡេស្តេរ៉ូលក្នុងអាហារកើនឡើងវាប៉ះពាល់ដល់សុខភាពដូចជាជម្ងឺបេះដូងជាដើម។

៤. ទឹក៖ កាលណាដែលអ្នកយកទឹកទៅកម្តៅក្នុងmicrowave វាជារឿងដែលមានភាពងាយស្រួលប៉ុន្តែរលកម៉ាញ៉េទិចmicrowave ធ្វើអោយទឹកឡើងកម្តៅកាន់តែខ្លាំង នោះម៉ូលេគុលទឹកមិនមានស្ថិរភាព ជួនកាលវាគ្រោះថ្នាក់ដល់មានការផ្ទុះទៀតផង។

៥. ម្ទេស៖​ ម្ទេសមានជាតិកាប់សៃស៊ីន(Capsaicin)ច្រើន កាលណាវាប៉ះនឹងរលកម៉ាញ៉េទិចនៅក្នុងmicrowave នោះវានឹងបង្កើតអោយមានផ្សែង ហើយនឹងបង្កអោយឆេះផងដែរ។ កាលណាដែលផ្សែងនោះផ្សាយភាយចេញមកខាងក្រៅ អ្នកអាចនឹងមានការរលាកស្បែក។

៦. សាច់មាន់៖ សាច់មាន់សម្បូរទៅដោយបាក់តេរីសាលម៉ុនេឡា(Salmonella) បើសិនជាអ្នកធ្វើការចម្អិនសាច់មាន់ឆៅនៅក្នុងmicrowave នោះគ្រោះថ្នាក់សម្រាប់សុខភាពក៏មានច្រើនដែរ ដោយសារតែវាធ្វើអោយមានការកើនឡើងនៃបាក់តេរីក្នុងសាច់មាន់។ វិធីល្អអ្នកគួរតែចម្អិននៅលើខ្ទះ ដុត ឬដាក់ក្នុងម៉ាស៊ីនកម្តៅ (Oven)

៧. ប៉េងប៉ោះឬទឹកប៉េងប៉ោះ៖ ដូចទៅនឹងពងស្ងោរដែរ ទឹកប៉េងប៉ោះសម្រាប់ផាសតាដែលដាក់នៅក្នុងmicrowave វានឹងខ្ទាតពេញក្នុងហ្នឹងបើសិនជាអ្នកប្រើរយៈពេលយូរក្នុងការកម្តៅ។ តើអ្នកធ្លាប់ជួបរឿងបែបនេះពីមុនទេ? អ្នកមិនគួរណាសាកដាក់អាហារទាំងនេះទេ វានឹងផ្តល់លំបាកដលអ្នកជាក់ជាមិនខាន៕

ប្រែសម្រួល៖ គឹមសួ

Related Articles