We TV Cambodia

ម៉ាក់ៗប៉ាថ្មីថ្មោង មានដឹងអត់ថាតើទារកតូចៗអាចស្ដាប់ឮពេលណា?

ម៉ាក់ៗប៉ាថ្មីថ្មោង មានដឹងអត់ថាតើទារកតូចៗអាចស្ដាប់ឮពេលណា?

ម៉ាក់​ៗ​ប្រហែល​ជា​ងឿងឆ្ងល់ហើយ​ថា​ តើ​ពេល​ណា​ទើប​អា​អូន​តូច​អាច​ស្ដាប់​ឮ​ ក៏​ដូចជា​​មាន​ប្រតិកម្ម​ទៅ​នឹង​សំឡេង​របស់​យើង​។​ ​តាម​ពិត​ ទារក​តូច​ៗ​គឺ​ចូលចិត្ត​ស្ដាប់​សំឡេង​ខ្លាំង​ណាស់​ ពីព្រោះ​អូនៗ​​អាច​​​ចាប់​សំឡេង​បាន​ តាំង​ពី​នៅ​ត្រីមាស​ទី​៣ ពេល​នៅ​ក្នុង​ពោះ​ម៉ាក់ៗ​មក​ម្ល៉េះ​។

ច្បាស់​ណាស់​ថា​ ពួក​គេ​អាច​​ស្គាល់​សំឡេង​របស់​សមាជិក​គ្រួសារ​ ជាពិសេស​ គឺ​សំឡេង​ម៉ាក់​ៗ​តែ​ម្ដង​។​ ​លើស​ពី​នេះ​ អា​អូន​ក៏​អាច​ស្គាល់​ចម្រៀង​ និង​រឿងរ៉ាវ​ដែល​ពួកគេ​បាន​ឮ​ នៅ​រយៈពេល​៦​សប្ដាហ៍​ចុង​ក្រោយ​​នៃ​ការ​​ពពោះ​ផង​ដែរ​។​

​នៅ​ពេល​ដែល​ទារក​មាន​អាយុ​​ប្រហែល​៦ខែ​ ពួកគេ​អាច​ស្គាល់​ និង​ចាប់ផ្ដើម​ឆ្លើយតប​ ​​នៅ​ពេល​ដែល​ឮម៉ាក់​ៗ​ហៅ​ឈ្មោះ​របស់​ពួក​គេ​។​ ​ជា​ទូទៅ​ ទារក​ចូលចិត្ត​ស្ដាប់​សំឡេង​​លាន់​ទ្រហឹង​​ ដូចជា​សំឡេង​ម៉ាស៊ីន​បូម​ធូលី​ វិទ្យុ និង​កង្ហារ​ជាដើម​ ដែល​​ធ្វើ​ឲ្យ​ពួក​គេ​នឹក​ឃើញ​ដល់​សំឡេង​បំពេ​តាំង​​ពី​ពួកគេ​​នៅ​ក្នុង​ផ្ទៃ​។​ លើស​ពី​នេះ​ តន្ត្រី​ក៏​ជា​ចំណូល​ចិត្ត​របស់​ពួក​គេ​ផង​​ដែរ​។ ម៉ាក់ៗ​ប្រហែល​ជា​គិត​ថា​អា​អូន​តូច​ត្រូវការ​ភាព​ស្ងប់ស្ងាត់​​ដើម្បី​​អាច​គេង​លក់​ស្រួល​ ប៉ុន្តែ​​ពួកគេ​បែរ​ជា​ស៊ាំ​ទៅ​នឹង​សំឡេង​ខ្លាំង​ៗ​​​នៃ​រាងកាយ​របស់​ម៉ាក់​ៗ​ ចាប់​តាំង​ពី​ពួកគេ​នៅ​ក្នុង​ផ្ទៃ​មក​ម្ល៉េះ​​។​

 

Related Articles