We TV Cambodia

ម៉ាក់ប៉ាថ្មីថ្មោងគួរយល់ដឹងពីវីធីសាស្រ្តងូតទឹកឲ្យទារក

ម៉ាក់ប៉ាថ្មីថ្មោងគួរយល់ដឹងពីវីធីសាស្រ្តងូតទឹកឲ្យទារក

ក្រោយ​ពេល​សម្រាល​ហើយ ទារក​ត្រូវ​ការ​ងូត​ទឹក​សម្អាត​ខ្លួន​រាល់​ថ្ងៃ​ដូច​យើង​មនុស្ស​ធំ​ដែរ បើ​មិន​ដូច្នេះ​នឹង​អាច​មាន​មេរោគ​តោង​នៅ​លើ​ស្បែក​កូន។ ​អ្នក​ថែ​ទាំ​ទារក​គួរ​យល់​ដឹង​ពី​វិធីសាស្ត្រ​ខ្លះៗ ទាក់ទង​នឹង​របៀប​របប​ក្នុង​ការ​ងូត​ទឹក​ឲ្យ​ទារក ទាំង​មុន អំឡុង​ពេល និង​ក្រោយ​ងូត​ទឹក។

រូបភាពតំណាង

១.មុន​ពេល​ងូត​ទឹក​ឲ្យ​កូនតូច

– គ្រប់​សម្ភារៈ​ទាំង​អស់​ត្រូវ​បាន​រៀប​ចំ​ឲ្យ​ហើយ​នៅ​កន្លែង​ដែល​ត្រូវ​ងូត​ទឹក (សម្លៀកបំពាក់ កន្ទប កុំប្រេស…)

– សម្ភារៈ និង​កន្លែង​ងូត​ទឹក​ស្អាត និង​ត្រូវ​បាន​សម្លាប់​មេរោគ​រួច​រាល់

– សីតុណ្ហភាព​ទឹក​ត្រូវ​បាន​ត្រួត​ពិនិត្យ (បើ​គ្មាន​ទែម៉ូម៉ែត្រ អាច​វាស់​ដោយ​ផ្នែក​ខាង​ក្នុង​ដើម​ដៃ)

– បញ្ចូល​ទឹក​នូវ ៣៨អង្សារសេ (បើ​ចាំ​បាច់ ​ត្រួត​ពិនិត្យ​សីតុណ្ហភាព​នៃ​បន្ទប់)

រូបភាពតំណាង

២.អំឡុង​ពេល​ងូត​ទឹក

– លាង​ដៃ​មុន​ចាប់​ផ្ដើមងូតទឹក ឬ​ថែ​ទាំ​កូន

– ចៀស​វាង​ការ​ធ្វើ​ឲ្យ​ទារក​រងា(ទារក​គ្មានសម្លៀកបំពាក់​រយៈ​ពេល​ខ្លី​បំផុត)

– លើក​ដាក់​ទារក​ថ្នមៗ និង​និយាយ​លេង​ជាមួយ​កូន

– សម្អាត​រាងកាយ​ទារក​ជាមួយ​សាប៊ូ​សម​ស្រប បើ​ចាំបាច់

– ជូត​សម្អាត​តាម​លំដាប់​ដូចជា ផ្នត់ ក ឃ្លៀក ខ្នង ពោះ ផ្នត់​ក្រលៀន ភ្លៅ ផ្នែក​ខាង​ក្រៅ​នៃ​ប្រដាប់​ភេទ និង​គូថ- ទប់​ទារក​ក្រោម​ឃ្លៀក​ឲ្យ​បាន​ល្អ​ពេល​ងូត​ទឹក- ជូត​ខ្លួន​កូន​ឲ្យ​បាន​ល្អ ផ្ដិត​ថ្នមៗ ជា​ពិសេស​កន្លែង​ផ្នត់

-​ ធ្វើ​ការ​ថែ​ទាំ​សម្អាត​ផ្ចិត

– ពាក់​កន្ទប​ថ្មី​ស្អាត

– លាង​សម្អាត​ដៃ​ដោយ​សាប៊ូ ឬ​ទឹក​អ៊ីដ្រូអាល់កុលលីក

រូបភាពតំណាង

៣.ក្រោយ​ពេល​ងូត​ទឹក

– ដាក់​ទារក​ក្នុង​កន្លែង​សមរម្យ និង​គ្រប​កម្រាល​ស្អាត
– ជូត​សម្អាត​សម្ភារៈ និង​ទីតាំង​ងូត​ទឹក
– រៀប​ទុក​ដាក់​សម្ភារៈ៕

រូបភាពតំណាង

ប្រែសម្រួល៖ គឹមសួ

Related Articles