We TV Cambodia

មោះ! មកស្គាល់ឈ្មោះ និងរូបរាងផ្កា ប្លែកៗទាំងនេះលើពិភពលោក

មោះ! មកស្គាល់ឈ្មោះ និងរូបរាងផ្កា ប្លែកៗទាំងនេះលើពិភពលោក

លោកអ្នកប្រាកដជា ប្លែកភ្នែក​នៅពេលដែលបានអាន និង ស្គាល់ពីផ្កាដែលចម្លែកទាំងនេះ។​ យើងបានស្រាវជ្រាវ នូវផ្កាចំនួន៧ប្រភេទ ដែលផ្កាទាំងនោះដុះនៅក្នុងបណ្ដាប្រទេសចំនួនលើពិភពលោក៖

១. ផ្កាលោហិតបេះដូង

ផ្កានេះមានដើមកំណើតនៅប្រទេសស៊ីបេរី (Siberia) ចិនខាងជើង កូរ៉េ និងជប៉ុន។ វាមានពណ៌ផ្កាឈូក ក្រហម ពណ៌ស និងពណ៌រាងប្រផែសតិចៗ។

២. ផ្កា Rafflesia

គេចាត់ទុកថា ជាផ្កាធំជាងគេលើលោក​ ដែលរកឃើញនៅប្រទេសឥណ្ឌូនេស៊ី និងមានក្នុងប្រទេសមួយចំនួនក្នុងអាស៊ីអាគ្នេយ៍ ដូចជាប្រទេសហ្វីលីពីន និងប្រទេម៉ាឡេស៊ី។

៣. ផ្កាអ័រគីដេពណ៌ស

ផ្កាប្រភេទនេះមាននៅអាស៊ី រុក្ខជាតិនេះរីកដុះនៅរដូវក្តៅ និងមានផ្កាពណ៌សដែលគួរឱ្យទាក់ទាញ មើលទៅដូចបក្សីព្រិលដែលកំពុងហោះហើរ។

៤. ផ្កាបបូរមាត់

ផ្កានេះពិតជាទាក់ទាញបំផុត ព្រោះវាមានពណ៌ក្រហមឆ្អៅដូចបបូរមាត់ ម្យ៉ាងវិញទៀត ជារុក្ខជាតិត្រូពិកមានដើមកំណើតព្រៃនៅកូស្តារីកា អេក្វាឌ័រ និងបណ្តាប្រទេសអាមេរិកកណ្តាលនិងខាងត្បូង។ ចំណែកសំបក និងស្លឹករបស់វាក៏ត្រូវបានគេប្រើដើម្បីព្យាបាលជំងឺជាច្រើនរួមមានការរលាកស្បែក។

៥. ផ្កាសេក

ជាផ្កាមួយប្រភេទ ដែលមានរូបរាងដូចសត្វសេក មើលទៅប្លែកភ្នែក ប្រៀបដូចសត្វកំពុងទុំលើដើមឈើមានពណ៌ដ៏ស្រស់ស្អាត។ ផ្កានេះមាននៅប្រទេសថៃ ភូមា និងឥណ្ឌា។

៦. ផ្កា Darwin’s slipper

ផ្កានេះត្រូវបានគេរកឃើញនៅចន្លោះឆ្នាំ ១៨៣១-១៨៣៦ មានដើមកំណើតនៅអាមេរិកខាងត្បូង។

៧. ផ្កា Titan Arum

ជាផ្កាខ្ពស់អាចទៅ ដល់៣.៥ ម៉ែត្រ និងទទឹង ២ ម៉ែត្រ។ រុក្ខជាតិនេះចំណាយពេលប្រហែល ១០ ឆ្នាំដើម្បីចេញជាផ្កាដ៏ធំសម្បើមរបស់វាហើយក្លិនពិតជាស្អុយខ្លាំងបំផុត។

អត្ថបទដោយ៖ ពិសី

Related Articles