We TV Cambodia

មោះមកសាករៀនស្ល «ជ្រក់ក្រៅឆ្នាំង» ម្ដងមើល

មោះមកសាករៀនស្ល «ជ្រក់ក្រៅឆ្នាំង» ម្ដងមើល

ជឿជាក់ថា កូនស្រីមួយចំនួននៅមិនទាន់ចេះច្បាស់ពីរបៀបធ្វើជ្រក់ក្រៅឆ្នាំងនេះទេ? ជ្រក់មួយមុខនេះមានលក្ខណៈខុសពីស្ងោរជ្រក់ធម្មតា ដែលយើងចម្អិនវាដោយឡែកពីគ្នាគ្រឿងផ្សំដាក់ផ្សេង ស្ងោរចម្អិនផ្សេង ដូចនេះហើយទើបគេហៅថា ស្ងោរជ្រក់ក្រៅឆ្នាំង ។

គ្រឿងផ្សំ៖

១. ត្រីងៀត ១កន្ទុយ

២. ពងមាន់ ឬ ពងទា ២គ្រាប់

៣. ប៉េងបោះ ១ផ្លែ

៤. ស្វាយ ២ផ្លែ ឬម្ជូរអំពិល

៥. ជីជ្រក់ ម្ទេស

៦. ទឹកត្រី ១ស្លាបព្រាបាយ

៧. អំបិល ១ស្លាបព្រាបាយ

៨. ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ

របៀបធ្វើ៖

១.​ មុនដំបូង យើងយកត្រីងៀតទៅអាំង ឬចៀនឲ្យឆ្អិនរួចបេះយកតែសាច់ជាចំរៀកតូចៗ ស្ងោរពងមាន់ឬពងទាឲ្យឆ្អិនហើយបកសំបកកាត់វាជា៤ដុំ។

២. ហាន់ប៉េងបោះស្ដើងៗល្មម ស្វាយត្រូវសាប់វាឲ្យល្អិត ជីជ្រក់និងម្ទេសបេះហើយលាងទឹកឲ្យស្អាត។

៣. រៀបចំគ្រឿងផ្សំដាក់ចានដូចជា ប៉េងប៉ោះ ស្វាយ ត្រីងៀត ពងមាន់ឬពងទា ម្ទេស ជីជ្រក់ដាក់ពីលើហើយ ដាំទឹកក្នុងឆ្នាំងឲ្យពុះ បន្ទាប់មកបង់គ្រឿងចូលមាន អំបិល ទឹកត្រី ម្សៅស៊ុបហើយភ្លក់មើលតាមចំណង់ចំណូលចិត្ត  រួចចាក់ទឹកស្ងោរចូលក្នុងចានបន្លែ យើងនឹងទទួលបានស្ងោរជ្រក់ក្រៅឆ្នាំងដ៏ឈ្ងុយឆ្ងាញ់ពិសារ។

អត្ថបទដោយ៖ ពិសី

 

Related Articles