We TV Cambodia

មោះមករៀនធ្វើ ការ៉េមខ្ទិះដូង ញុំាទាំងអស់គ្នា

មោះមករៀនធ្វើ ការ៉េមខ្ទិះដូង ញុំាទាំងអស់គ្នា

ហត់និងការកម្មង់ទិញការ៉េមខ្ទិះដូងណាស់មែនទេ? អញ្ចឹង អ្នកលោកអ្នកអាចសកល្បងរៀនធ្វើខ្លួនឯងនៅផ្ទះ បើសិនជាលោកអ្នកនៅផ្ទះទំនេរ។ ​ការ៉េមខ្ទិះដូង ជាបង្អែមមួយដែលអាចឲ្យអ្នកញុំាបានយ៉ាងឆ្ងាញ់ស្រស់ស្រាយ ដោយអ្នកគ្រាន់តែអនុវត្តន៏​​ និងទិញគ្រឿងផ្សំងាយៗដូចខាងក្រោម៖

គ្រឿងផ្សំ៖

១. ខ្ទិះដូងដើម ៥០០ក្រាម

២. ស្ករស ៨ស្លាបព្រាបាយ

៣. ម្សៅពោត ឬម្សៅឆា ២ស្លាបព្រាបាយ

៤. អំបិល ១ចុងស្លាបព្រាបាយ

៥. ទឹកវ៉ានីឡា ១ចុងស្លាព្រាកាហ្វេ

របៀបធ្វើ៖

១. យកចានដាក់ខ្ទិះដូងដើមបន្តិចលាយជាមួយម្សៅពោតកូរវាឲ្យសព្វ រួចទុកមួយឡែក។

២. ចាក់ខ្ទិះដូងចូលក្នុងឆ្នាំងមួយបើកភ្លើងតិចៗកូរវារហូតដល់ពុះតិចៗ ហើយចាក់ស្ករស ទឹកវ៉ានីឡា អំបិលចូលកូរវាទៅមកៗ ដើម្បីគ្រឿងផ្សំរលាយចូលគ្នាសព្វល្អ ។បន្ទាប់មកចាក់ខ្ទិះដែលបានលាយជាមួយម្សៅពោតនោះ រួចកូរវាបន្តទៀតរហូតដល់ចេញផ្សែងនិងពុះតិចៗ ដួសវាមើលបើសិនជាវាខាប់មានន័យថា ឆ្អិន។

៣. ទុកខ្ទិះដែលឆ្អិននោះរហូតដល់ត្រជាក់ ហើយយើងអាចយកវាទៅដាក់ក្នុងទូរទឹកកកឲ្យកក យើងអាចបន្ថែម សណ្ដែកដី សាច់ដូង ឬគ្រាប់ធុញ្ញជាតិផ្សេងៗតាមការចង់បាន ក្លាយជា ការ៉េមខ្ទិះដូង យ៉ាងឆ្ងាញ់ត្រជាក់ចិត្ត។

អត្ងបទដោយ៖ ពិសី

Related Articles