We TV Cambodia

មោះមកដឹង !​​ ពីការធ្វើយ៉ាងណាដើម្បីលាងស្ពៃក្ដោបឱ្យអស់ជាតិថ្នាំ?

មោះមកដឹង !​​ ពីការធ្វើយ៉ាងណាដើម្បីលាងស្ពៃក្ដោបឱ្យអស់ជាតិថ្នាំ?

 ស្រ្ដីមេផ្ទះស្ទើរតែគ្រប់រូប តែងយកស្ពៃក្ដោប​ មកធ្វើជាម្ហូបអាហារដូចជា​ ស្ងោរ​ ឆា​​ ញាំ និងជ្រក់ជាដើម។ល។​

ស្ពៃក្តោប គឺជាស្ពៃដែលយើងនិយមយកមកបរិភោគ ព្រោះវាល្អចំពោះសុខភាពយើងរាល់គ្នា ប៉ុន្តែតើគួរលាងដូចម្តេចទើបអាចជម្រះសារធាតុគីមីផ្សេងៗដែលមានក្នុងស្ពៃនោះ?

 

  1. នៅពេលដែលអ្នកទិញមកភ្លាម អ្នកមិនត្រូវទុកវាក្នុងទូរទឹកកកភ្លាមទេ តែអ្នកត្រូវតែទុកវានៅក្រៅដើម្បីឱ្យថ្នាំទាំងអស់អាចសាយភាយចេញ។
  2. នៅពេលដែលអ្នកលាង អ្នកត្រូវតែបេះស្រទាប់ក្រៅគេបង្អស់ចេញ ព្រោះវាសំបូរទៅដោយសារធាតុគីមី។
  3. គល់វាក៏ត្រូវតែកាត់ចោលដែរ ព្រោះវាក៏មានជាតិគីមីច្រើនដែរ។
  4. អ្នកត្រូវតែត្រាំស្ពៃទាំងនេះក្នុងទឹករយៈពេលពី១០ទៅ២០នាទី។
  5. ក្រោយពេលដែលត្រាំរួច អ្នកអាចយកអេប៉ុងលាងចានដែលទន់ យកមកដុសស្លឹកនីមួយៗថ្នមៗក៏បាន ព្រោះវាអាចជម្រះជាតិគីមីដែលមានក្នុងស្ពៃបាន។
  6. អ្នកមិនត្រូវយកទឹកអំបិលមកលាងទេ ព្រោះវាមិនអាចជម្រះសារធាតុគីមីឡើយ។
  7. អ្នកអាចយកទឹកលាងអង្ករមកលាងបាន នោះសារធាតុគីមីទាំងនេះនឹងបាត់អស់៕

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles