ចិន៖ មេរោគកូរ៉ូណា នៅតែជាប្រធានបទយ៉ាងក្ដៅគគុក ហើយក៏ជាឃាតករយ៉ាងឃោឃៅ បន្ដសម្លាប់ប្រជាជនចិន រាប់រាយនាក់ ខណៈដែលរបាយការណ៍ចុងក្រោយក្នុងព្រឹកថ្ងៃទី៣០ ខែកមរា នេះ កើនឡើងចំនួនសរុបទៅដល់១៧០ នាក់ ខណៈកាលពីព្រឹកម្សិលមិញ ត្រឹមតែ១៣៥នាក់ ចំណែកអ្នកជម្ងឺកាលពីព្រឹកម្សិលមិញត្រឹមតែ ៥៩៧៤ នាក់ កើនមកទល់ព្រឹកនេះ មានចំនួនដល់ទៅ ៧៧៧១នាក់។
អាជ្ញាធរចិន មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ហើយក៏ជម្រុញឲ្យគ្រប់ស្ថាប័ណពាក់ព័ទ្ធទាំងអស់ ចូលរួមខិតខំប្រឹងប្រែង ទប់ស្កាត់ ការរីករាលដាលមេរោគដ៏កាចសាហាវមួយនេះ។
ថ្មីៗនេះមានដំណឹងជាច្រើនបានចុះផ្សាយថា ប្រទេសចិន អាចរកឃើញវាក់ស៊ាំងការពារ មេរោគមួយនេះ មានប្រសិទ្ធភាពបាន១០០ ភាគរយ ប៉ុន្ដែជាក់ស្ដែងហេតុអ្វីបានជាថ្ងៃនេះនៅតែមានការកើនឡើង បន្ដចំនួនអ្នកស្លាប់ដោយមេរោគនេះទៀត។
គូសបញ្ជាក់ផងដែរថា កាលពីម្សិលមិញយោងទៅតាមគេហទំព័រ វ៉ាសិនតោន បានចុះផ្សាយថា រដ្ឋាភិបាលអាមេរិក ត្រៀមរៀបចំចាត់តាំង អ្នកជំនាញការផ្នែកសុខភាព ដឹកនាំក្រុមធ្វើដំណើរទៅប្រទេសចិន ដើម្បចូលរួមជួយការពារជួយសង្គ្រោះប្រជាជន។ ចំណែក លោក ដូណាល់ ត្រាំ ក៏បានបង្ហោះសារចែករំលែក ស្ដែងចេញនូវការព្រួយបារម្មណ៍ទៅដល់ដៃគូមិត្ដភាព ហើយក៍បង្ហាញពីទឹកចិត្ដជួយចែករំលែកការលំបាកមួយនេះ ជាមួយនឹងរូបភាពកិច្ចប្រជុំផ្ទៃក្នុងផងដែរ។
អាន៖ អាមេរិកនឹងបញ្ជូនមន្ដ្រីជំនាញផ្នែកសុខភាពទៅកាន់ប្រទេសចិន ខណៈរបាយការណ៍កំណើនអ្នកស្លាប់ កាន់តែកើនឡើង
អត្ថបទដោយ៖ អឿ អ៊ុយ
