We TV Cambodia

មេរៀនល្អៗ ខ្លីតែខ្លឹមសំរាប់អ្នកវិនិយោគវ័យក្មេង

មេរៀនល្អៗ ខ្លីតែខ្លឹមសំរាប់អ្នកវិនិយោគវ័យក្មេង

សម្រួលអត្ថបទដោយ៖ពេជ្រ

បើតាមលោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានលើកឡើងថា អ្នកវិនិយោគជោគជ័យរបស់អាមេរិក លោក Ray Dalio សព្វថ្ងៃជាអ្នកគ្រប់គ្រងក្រុមហ៊ុនមូលនិធិវិនិយោគដែលមានទ្រព្យសកម្មសរុបជាង១៦០ពាន់លានដុល្លា។ ហើយលោកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាង១៨ពាន់លានដុល្លាដែលស្មើនឹងជាង៦០%នៃទំហំសេដ្ឋកិច្ចរបស់កម្ពុជា។

លោកបានឱ្យដឹងទៀតថា ចាប់ផ្តើមវិនិយោគនៅវ័យក្មេង Ray Dalio វិនិយោគលើផ្សារហ៊ុនតាំងពីគេមានអាយុ១២ឆ្នាំ។ មិនតែប៉ុណ្ណោះ Ray Dalio កសាងសមត្ថភាពតាមរយៈការរៀន និងសុំយោបល់ពីអ្នកដទៃ​ ជាពិសេសគឺតែងសុំការណែនាំពីអ្នកជំនាញនៅពេលរូបគេអានរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលគេវិនិយោគ ហើយគេក៏បានបញ្ចប់ការសិក្សាផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យHarvard University ផងដែរ។

ទន្ទឹមនឹងនោះ រូបគេមានភាពអំណត់ និងចេះសន្សំប្រាក់ដើម្បីវិនិយោគ កាលពីអាយុ១២ឆ្នាំ គេធ្វើការជាកម្មករនៅក្លឹបវាយកូនគោល លក់កាសែត និងស៊ីឈ្នួលកាត់ស្មៅសន្សំប្រាក់បាន៣០០ដុល្លារួចចាប់ផ្តើមវិនិយោគលើផ្សារហ៊ុនដំបូង។

ដោយសារតែការ គិតវិជ្ជមាន និងរៀនពីភាពបរាជ័យ ទើបRay Dalio ទទួលបានជោគជ័យ ដោយផ្អែកលើទស្សនៈមួយគឺ«ការចេះឆ្លុះបញ្ចាំងពីការឈឺចាប់ជាបច្ច័យនាំអោយទទួលបានភាពរីកចំរើន» (Pain + Reflection = Progress)៕

Related Articles