We TV Cambodia

មេរៀនក្នុងការគ្រប់គ្រងអារម្មណ៍ របស់កំពូលអ្នកវិនិយោគ Warren Buffett

ប្រភពរូបភាព៖ Google

សម្រួលអត្ថបទដោយ៖ ស្រីពេជ្រ

លោក Warren Buffett​ ជាអ្នកវិនិយោគជនជាតិអាមេរិកកាំងដែលមានភាពជោគជ័យខ្លាំងបំផុត ដែលអ្នកគ្រប់គ្នាបានស្គាល់រួចមកហើយ ពីភាពល្បីល្បាញរបស់គាត់កន្លងមក។

ជាការពិតណាស់ អ្នកអាចនឹងដឹងខ្លះៗ ពីគន្លឹះជុំវិញភាពជោគជ័យរបស់គាត់ តែអ្នកប្រាកដជាមិនបានចាប់អារម្មណ៍ពីវិធីដែលគាត់ប្រើប្រាស់ សម្រាប់គ្រប់គ្រងអារម្មណ៍គាត់នោះទេ ថាហេតុអ្វីគាត់អាចដោះស្រាយបញ្ហានានាបានយ៉ាងរលូន? ថាហេតុធ្វីគាត់អាចធ្វើការជាមួយបុគ្គលិកគ្រប់ជាន់ថ្នាក់បាន? ទាំងអស់នេះគឺបានមកពីការដែលគាត់បានរៀនអំពីរបៀបនៃការគ្រប់គ្រងអារម្មណ៍ ដែលរួមចំណែកធ្វើអោយគាត់អាចសំរេចកិច្ចការធំៗបាន។

ក្នុងនោះដែរ លោកទទួលបានការទូន្មានពីលោក Murphyថា៖ «នៅថ្ងៃស្អែកអ្នកតែងតែអាចដាក់បណ្តាសសារ អ្នកណាម្នាក់អោយចុះនរកបាន»។ ដូច្នេះអ្នកមិនត្រូវបញ្ចេញកំហឹងភ្លាមៗទៅតាមអារម្មណ៍ខឹងនោះទេ។

លោកលើកឡើងថា៖ «ក្នុងស្ថានភាពមានកំហឹង មនុស្សឆ្លាតវៃនឹងទប់អណ្តាតរបស់ខ្លួន»។ ហើយបើក្រឡេកទៅមើលពាក្យបុរាណខ្មែរ មួយឃ្លាពោលថា៖«មុននឹងស្រដីចូរគ្រលាស់អណ្តាតអោយបាន១០០ជុំសិន» នេះគឺពិតជាការទូន្មានមួយ​ ដែលយើងគ្រប់រូបគួរគិតពិចារណា មុននឹងសម្រេចចិត្តនិយាយ ឬធ្វើអ្វីមួយដោយមិនច្បាស់លាស់ ព្រោះវាអាចធ្វើឱ្យអ្នកជួបផលលំបាកនៅថ្ងៃក្រោយបាន។

 

ជាមួយគ្នានេះដែរ​ លោក Pauline Yan អ្នកសរសេរ​ ប្លក់ អំពីហិរញ្ញវត្ថុបុគ្គល (Personal Finance) បានលើកឡើងថា៖ «លោក Warren Buffett ជាអ្នកវិនិយោគជោគជ័យ ព្រោះលោកយល់ពីអារម្មណ៍ខ្លួនឯង និងអារម្មណ៍មហាជន ហើយមហាជនប្រើអារម្មណ៍ក្នុងការសំរេចចិត្ត ដូច្នេះហើយទើបលោកតែងមានវិន័យគ្រប់គ្រងអារម្មណ៍នៅពេលលោកធ្វើសេចក្តីសំរេចចិត្តវិនិយោគម្តងៗ»។

ជាឧទាហរណ៍ យើងទទួលបានការទូន្មានមួយចំនួនពីលោកWarren Buffett ថា៖
១) ចូរអ្នក មានចិត្តលោកភលន់នៅពេលដែលអ្នកដទៃមានការភ័យខ្លាច ហើយចូរមានការភ័យខ្លាចនៅពេលដែលអ្នកដទៃមានចិត្តលោភលន់។
២) ជាចិត្តសាស្រ្ត មនុស្សជាច្រើនរមែងចង់បានផលចំណេញរយៈពេលខ្លី ដូច្នេះហើយទើបលោកទូន្មានថា បើអ្នកមិនមានចេតនាវិនិយោគរយៈពេល១០ឆ្នាំនោះទេ អ្នកក៏មិនគួរវិនិយោគសូប្បីតែរយៈពេល១០នាទីនោះដែរ។

អ្វីដែលលើកឡើងខាងលើនេះ សុទ្ធតែជាមេរៀនថ្មីៗដែលអ្នកគួរយល់ដឹង ដើម្បីជាពន្លឺក្នុងការអភិវឌ្ឍខ្លួន មិនថាអ្នកនៅត្រឹមកម្រិតណានោះទេ ហើយអ្វីដែលអ្នកមិនគួររំលងនោះ គឺការមិនធុញទ្រាន់និងការរៀនពីអ្វីថ្មីៗ៕

ប្រភព៖ ការវិភាគបន្ថែម ​ពី លោក ង៉ែត ជូនិងដកស្រង់ខ្លឹមសារមួយចំនួនពីCNBC

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *