We TV Cambodia

មេរិកនឹងបញ្ជូនមន្ដ្រីជំនាញផ្នែកសុខភាពទៅកាន់ប្រទេសចិន ខណៈរបាយការណ៍កំណើនអ្នកស្លាប់ កាន់តែកើនឡើង

មេរិកនឹងបញ្ជូនមន្ដ្រីជំនាញផ្នែកសុខភាពទៅកាន់ប្រទេសចិន ខណៈរបាយការណ៍កំណើនអ្នកស្លាប់ កាន់តែកើនឡើង

បរទេស៖ ប្រភពព័ត៌មានបានចុះផ្សាយដោយគេហទំព័ត៌អន្ដរជាតិ វាស៊ិនតោន បានឲ្យដឹងថា រដ្ឋាភិបាលអាមេរិក បានចាត់តាំងអ្នកជំនាញផ្នែក សុខភាពសាធារណៈ ទៅកាន់ប្រទេសចិន ដើម្បីទប់ស្កាត់ និងជួយសង្គ្រោះដល់ប្រជាជនចិន​ដែលកំពុងរងគ្រោះដោយការវាយប្រហារពី សំណាកមេរោគថ្មី កូរ៉ូណា។

លោក Alex Azar រដ្ឋលេខាធិការ​ផ្នែកសុខភាពសាធារណៈ ស្ថិតនៅក្រោម មជ្ឈមណ្ឌល គ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា រូបលោក ត្រូវបានចាត់តាំងដោយដឹកនាំក្រុមទៅកាន់​ប្រទេសចិន ដើម្បីជួយសង្គ្រោះ និងការពារពីការរាតត្បាតជំងឺកូរ៉ូណា ខណៈពេលនេះ លោករង់ចាំតែការឆ្លើយតប ពីខាងភាគីប្រទេសចិន តែប៉ុណ្ណោះ។

អង្គការ សុខភាពពិភពលោក (WHO) បានលើកយកពាក្យសម្ដីរបស់លោក Xi Jinping ថា លោក បើកសិទ្ធិ ផ្ដល់ឱកាសដល់បណ្ដាប្រទេសលើពិភពលោក ដែលមានបំណងចង់បញ្ជូន អ្នកជំនាញខាងសុខភាពជួយប្រទេសចិន។​ ការលើកឡើងត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ កន្លងទៅនេះ។​

របាយការណ៍ក្នុងស្រុកបាន បង្ហើបឲ្យដឹងកាលពីព្រឹកមិញទៀតថា​ អត្រាអ្នកស្លាប់កើនដល់ទៅ ១៣៥ នាក់ និងមានផ្ទុកដល់ទៅ ៥៩៧៤ នាក់នៅក្នុងប្រទេសចិន។ នោះបើយោងតាមការចុះផ្សាយរបស់ វាសិនតោន ផុស។ ការកើនឡើង ជាបន្ដបន្ទាប់ ខណៈដែលប្រទេសជិតខាងមួយចំនួន កំពុងតែ ស្វះស្វែង ការពារ និងស្រាវជា្រវជាខ្លាំងទៅលើប្រជាជនរបស់ខ្លួន ដែលទើបតែបានធ្វើដំណើរចេញពីប្រទេសចិន។​ មិនត្រឹមតែប៉ុណោះទៀតសោធ អាជ្ញាធរ ទីក្រុងហុងកុង ក៏បានប្រកាសចាត់វិធានការយ៉ាងក្ដៅគគុក​ពីលំហូរចូល​ ប្រជាពលរដ្ឋចិនមកពីតំបន់ផ្សេង ចូលក្នុងទីក្រុងនេះ ជើងរថភ្លើង ២ខ្សែត្រូវបិទ ទៀតផង។​

ប្រែសម្រួលដោយ ៖ អឿ អ៊ុយ

ប្រភព៖ Washington Post

Related Articles