ដោយៈ ទិន សុខាវុធ
នៅថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ ទំព័រ Facebook «Royal du Cambodge» បានចុះផ្សាយនូវព័ត៌មានមួយដែលថា៖ «ព្រះតេជព្រះគុណបណ្ឌិត Kyuse Enshinjoh ស្ថាបនិកអង្គការព្រះពុទ្ធសាសនាពិភពលោកនិកាយ Nenbutsushu បានប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ និងព្រះពិធីទទួលព្រះអដ្ឋិ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាប្រទេសជប៉ុន។»
សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទីវង្គត ដោយរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា នៅវេលាម៉ោង ១២:៣០ ថ្ងៃត្រង់ នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងមន្ទីរមួយនៃប្រទេសថៃ។
យោងតាមក្រុមប្រឹក្សាធម្មនុញ្ញ សម្តេចព្រះរៀម បុប្ផាទេវី ត្រូវបានចាត់ទុកជានិមិត្តរូបនៃរបាំព្រះរាជទ្រព្យ ហើយទ្រង់បានទទួលគោរមងារជា «ទេពនាថវដ្តីឯក» និងជា «មរតកមនុស្សរស់របស់កម្ពុជា» ៕







