របរដាំខ្ទឹមស ហាក់មិនសូវសម្បូរប៉ុន្មានទេក្នុងប្រទេសកម្ពុជាយើង ដោយសារតែកសិករកម្ពុជាភាគច្រើនយល់ថាវាជាប្រភេទដំណាំដែលពិបាកដាំដុះ និងថែរទាំ ខណៈដែលសព្វថ្ងៃកម្ពុជានាំចូលខ្ទឹមសពីក្រៅប្រទេសរាប់តោនក្នុងមួយឆ្នាំៗ។
ទោះជាយ៉ាង កាលពីថ្ងៃទី១៤ ម្សិលមិញនេះ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបាននាំយកពូជខ្ទឹមស ជូនដល់កសិករកម្ពុជាចំនួន ៥គ្រួសារ ដើម្បីធ្វើការដាំដុះ ហើយបើការដាំដុះប្រព្រឹត្តទៅបានល្អប្រសើរ នោះក្រសួងនឹងមានផែនការពង្រីកដំណាំនេះឲ្យបានច្រើនដើម្បីឈានទៅកាត់បន្ថយការនាំចូលនាពេលអនាគត។
សូមជម្រាបថា ក្នុងមួយឆ្នាំៗកម្ពុជាបាននាំចូលខ្ទឹមសរាប់រយតោនពីប្រទេសជិតខាង ពិសេសគឺប្រទេសវៀតណាមតែម្ដង ហើយក្រៅពីនេះចិនក៏ជាប្រភពនាំចូលខ្ទឹមសមួយដែរមកកាន់ទីផ្សារកម្ពុជា។
អត្ថបទដោយ៖ Nevin
