
ដោយ៖ ហួ ឆេងស៊ីម
មានមនុស្សមួយចំនួនដែលមានការចាយវាយទៅលើរបស់ដែលគ្មានប្រយោជន៍ ហើយមនុស្សមួយចំនួនទៀតពិតជាត្រូវការតម្រូវការផ្ទាល់ខ្លួនដែលពុំអាចរំលងបាន។ មនុស្សខ្លះគេមានការចំណាយត្រឹមត្រូវពោលគឺមានលុយតិចត្រូវចាយតាមតិច មានលុយច្រើនត្រូវចេះចាយឲ្យប្រមាណខ្លួន។ ឯមនុស្សខ្លះទៀតមានលុយតិចទេ ប៉ុន្តែចាយមិនប្រមាណខ្លួន។ ខាងក្រោមនេះជាចំណុចខ្ចះខ្ជាយទាំង៩ដែលមនុស្សគ្រប់រូបគួរយល់ដឹង៖
១. យកលេសថា លុយរកមកគឺដើម្បីចាយ មិនមែនយកមកទុក។ ដូចពាក្យគេថារកស៊ី មិនមែនរកទុកទេ ចឹងហើយមានលុយត្រូវតែចាយ។
២. អស់លុយចាយហើយទើបមានកំលាំងចិត្តរកលុយទៀត។ បើអត់ចាយលុយ ហើយឃើញថាសល់លុយច្រើននោះ យើងនឹងគ្មានកំលាំងចិត្តប្រឹងធ្វើការរកលុយបន្ថែមទេ។
៣. ដោយសារតែលុយអាចរកបានជាថ្មីទៀត តែមានរឿងមួយចំនួនកើតឡើងតែម្ដង ហើយមិនត្រលប់មកវិញជារៀងរហូត។
៤. ព្រោះយូរៗបានគេមានកម្មវិធីបញ្ចុះតម្លៃច្រើនម្ដង បើមិនទិញទេ ប្រាកដជាខាត។
៥. បើចំណាយលើរឿងនេះ ក៏ត្រូវចាយលើរឿងផ្សេង។ ទៅមកនៅតែអស់លុយដដែរ ចឹងចាយតែម្ដងទៅ។
៦. បើនៅពេលនេះមិនទិញ ថ្ងៃក្រោយក៏ត្រូវទិញ បើយើងមិនទិញ ក៏នឹងមានអ្នកផ្សេងទិញ។
៧. នៅពេលជ្រុលដៃទិញរបស់ថ្លៃពេក ក៏យកលេសថាទិញរបស់ល្អប្រើបានយូរ ហើយគឺជាវិនិយោគមួយដ៏ត្រឹមត្រូវ។
៨. មនុស្សដែលខ្លួនស្រលាញ់យកមិនបានហើយ បើរបស់ដែលខ្លួនស្រលាញ់យកមិនបានទៀត គឺអន់ចិត្តខ្លាំងណាស់ ដូចនេះត្រូវទិញដើម្បីលួងចិត្តខ្លួនឯងពេលទិញហើយ
៩. បានប្រាប់ខ្លួនឯងថា នេះគឺជាកាដូដែលទិញសម្រាប់ថ្ងៃខួបកំណើតខ្លួនឯង តែស្ទើរតែរាល់ខែទៅហើយ ដែលប្រើហេតុផលនេះ។

