ដោយ៖ស្រីពេជ្រ
អ្នកប្រហែជាដឹងថា ទីផ្សារឌីជីថល គឺជាទីផ្សារមួយប្រភេទដែលរួមបញ្ចូលគ្រប់ផ្នែកនៃទីផ្សារទាំងអស់ដែលប្រើឧបករណ៍អេឡិចត្រូនិច ឬអ៊ីនធឺណិត។ ក្រុមហ៊ុន និង អាជីវកម្មដែលបានប្រើប្រាស់ឆានែលឌីជីថល ដូចជាម៉ាស៊ីនស្វែងរកបណ្តាញសង្គមអ៊ីម៉ែល និងមធ្យោបាយផ្សេងទៀតដើម្បីភ្ជាប់ជាមួយអតិថិជននាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ជាការពិតណាស់ សេវាកម្មទីផ្សារឌីជីថល គឺជាផ្នែកមួយនៃជំនាញដែលអ្នកមិនគួររំលង ហើយជាជំនាញមួយដែលគ្រប់គ្នាចង់បានបំផុតសម្រាប់អាជីវកម្មតូចធំ គ្រប់ទំនាក់ទំនងការងារ ជាពិសេសគឺការប្រាស្រ័យទាក់ទងប្រចាំថ្ងៃដែលយើងមិនអាចខ្វះបាន។
បើដូច្នេះ សំណួរសួរថាហេតុអ្វីអ្នកគួរជ្រើសរើសទីផ្សារឌីជីថល?
ដូចដែលយើងដឹងស្រាប់ហើយថា ខណៈពេលដែលទីផ្សារបែបប្រពៃណីមាននៅក្នុងការផ្សាយពាណិជ្ជកម្មសម្រាប់ទីផ្សារទាំងមូល វាមិនទាន់បានបំពេញតម្រូវការ និងមានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយនៅឡើយទេ។ ម្ល៉ោះហើយ ទីផ្សារឌីជីថលបានផ្តល់នូវភាពងាយស្រួលដោយដើរតួនាទីយ៉ាងសំខាន់ នៅក្នុងទីផ្សារបែបអេឡិចត្រូនិក និងអ៊ីនធឺណេត។ មានន័យថា វាមានលទ្ធភាពគ្មានទីបញ្ចប់សម្រាប់ការផ្សព្វផ្សាយដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ឬគេហទំព័រដែលមានមូលដ្ឋានលើទីផ្សារអុីនធឺណេត។
ដោយសារទីផ្សារឌីជីថលសព្វថ្ងៃនេះ មានជម្រើស និងយុទ្ធសាស្ត្រជាច្រើនដែលជាប់ទាក់ទងជាមួយអ្នក នេះអាចទុកថាជាការច្នៃប្រឌិតមួយបែប ដែលអ្នកអាចពិសោធន៍ជាមួយវិធីសាស្ត្រថ្មីៗ ទៅតាមកញ្ចប់ថវិកាដែលអ្នកមាន ឬទៅតាមយុទ្ធសាស្រ្តដែលអ្នកគិតថាវានឹងផ្ដល់ផលឱ្យអ្នក។
ជាក់ស្ដែងក្រុមហ៊ុនកំណត់ឌីអេម (ទីផ្សារឌីជីថល) ដោយការប្រើប្រាស់វិធីសាស្រ្ត និងបណ្តាញឌីជីថលជាច្រើនដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនដែលពួកគេចំណាយពេលច្រើននៅលើអ៊ីនធឺណេត។ ដូចនេះ ចៅហ្វាយនាយ ឬថៅកែមានទិន្នន័យថ្បាស់លាស់អំពីរបៀបដែលទីផ្សារនីមួយៗអាចដើរទៅមុខបាន ដោយផ្អែកលើគោលបំណងអ្នកដែលប្រើប្រាស់ទីផ្សារឌីជីថល នោះពួកគេអាចគាំទ្រយុទ្ធសាស្ត្រឌីជីថលតាមតម្រូវការណាមួយ ដែលរួមបញ្ចូលគោលដៅដែលគេចង់បាន។
ឧទាហរណ៍នៃទីផ្សារឌីជីថល៖
SEO ឬ Search Engine Optimization គឺជាសមាសធាតុសំខាន់នៃយុទ្ធនាការឌីអេម(ទីផ្សារឌីជីថល) ។ ដំណើរការនេះពាក់ព័ន្ធនឹងការបង្កើនប្រសិទ្ធភាពគេហទំព័រដើម្បីដាក់ចំណាត់ថ្នាក់ខ្ពស់នៃទំព័រដែលបានជ្រើសរើសនៅក្នុងម៉ាស៊ីនស្វែងរកសម្រាប់ពាក្យគន្លឹះទាក់ទងនឹងអាជីវកម្ម។ ដំណើរការបែបនេះវា ជួយជំរុញចរាចរណ៍ និងព័ត៌មានដល់ទស្សនិកជនចំគោលដៅដែលអ្នកចង់បាន។
មាតិកាទីផ្សារ
ពាក្យនេះបង្កើត និងផ្សព្វផ្សាយខ្លឹមសារក្នុងគោលបំណងបង្កើនការយល់ដឹងអំពីម៉ាកផលិតផល កំណើនចរាចរណ៍នៃអាជីវកម្ម ឬទំនិញថ្មីៗ ។ នេះរាប់បញ្ចូលទាំងប្លក់សៀវភៅអេឡិចត្រូនិចនិងពត៌មានថ្មីៗផងដែរ។
ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម
ការអនុវត្តបែបនេះ លើកកម្ពស់យីហោរបស់អ្នកហើយអ្នកអាចភ្ជាប់ការប្រើប្រាស់បណ្តាញសង្គម ដើម្បីបង្កើនការយល់ដឹងអំពីម៉ាកផលិតផល ដែលជាហេតុជំរុញចរាចរណ៍និងបង្កើតការលក់ឱ្យនាំមុខសម្រាប់អាជីវកម្មរបស់អ្នកទៀតផង៕