We TV Cambodia

មូលហេតុអ្វីដែលបណ្ដាលឱ្យបែកញើសក្លៀក​និង​មានក្លិនខ្លួនក្នុងពេលតែមួយ?

មូលហេតុអ្វីដែលបណ្ដាលឱ្យបែកញើសក្លៀក​និង​មានក្លិនខ្លួនក្នុងពេលតែមួយ?

អ្នកប្រាកដជាឆ្ងល់ហើយ ថាហេតុអ្វីបានជាមានអ្នកខ្លះមានក្លិនខ្លួនល្អ និងអ្នកខ្លះរកតែនៅជិតមិនបានព្រោះតែក្លិនខ្លួនខ្លាំងពេក។ ញើស និង​​ក្លិន​ខ្លួន កើតឡើង​នៅ​ពេល​ណា​ដែល​អ្នក​ហាត់ប្រាណ ឬ​ធ្វើការ​ខ្លាំង ​ស្ថិត​ក្នុង​ស្ថានភាព​ក្តៅ ឬ​មាន​អារម្មណ៍​ភ័យ​ខ្លាច​,​ថប់​បារម្ភ និង​មាន​ភាព​តានតឹង​អារម្មណ៍​។ មូល​ហេ​តនៃ​ការ​បែកញើស និង​ក្លិន​ខ្លួន​បណ្តាល​មក​ពី​ប្រ​ព​ន្ធ័​និយ័ត​កម្ម​កម្តៅ​ក្នុង​ខ្លួន​មនុស្ស ជា​ពិសេស​ក្រពេញ​ញើស​ ។ ស្បែក​របស់​អ្នកមាន​ក្រពេញ​ញើស​២​ប្រភេទ​៖ ក្រពេញ​ញើស​អ៊ិ​ច​គ្រី​ន  និង​ក្រពេញ​ញើស​អាប់​ប៉ូ​គ្រី​ន ។ ក្រពេញ​ញើស​អ៊ិ​ច​គ្រី​ន ជា​ក្រពេញ​ញើស​មួយ​ដែល​មាន​ច្រើន​នៅ​ក្នុង​ខ្លួន​របស់​យើង ហើយ​វា​មាន​សកម្មភាព​ផ្ទាល់​ទៅ​លើ​ផ្ទៃ​នៃ​ស្បែក ។ រីឯ​ក្រពេញ​ញើស​អាប់​ប៉ូ​គ្រី​ន​វិញ ស្ថិត​នៅ​កន្លែង​ណា​ដែល​សំបូរ​ទៅ​ដោយ​រោម ដូច​ជា​ស្បែក​ក្បាល​,​ក្លៀក និង​ក្រលៀន ដែល​វា​មាន​សកម្មភាព​ទៅ​តាម​រោម​សិន មុន​នឹង​វា​បញ្ចេញ​ទៅ​លើ​ផ្ទៃ​នៃ​ស្បែក ។

ក្រពេញ​ញើស​អាប់​ប៉ូ​គ្រី​ន​ បញ្ចេញ​ញើស​ដែល​មាន​ជាតិ​ខ្លាញ់​ផ្ទាល់​ទៅ​ក្នុង​បំពង់​នៃ​ក្រពេញ ។ នៅ​ពេល​ដែល​អ្នកមាន​​ភាព​តានតឹង​ ជញ្ជាំង​នៃ​បំពង់​របស់​ក្រពេញ​នឹង​កន្ត្រាក់ ដើម្បី​បង្ខំ​ឲ្យ​ញើស​ចេញ​ទៅ​លើ​ផ្ទៃ​ស្បែក ដែល​ជា​កន្លែង​ដែល​បាក់តេរី​កម្ទេច​វា​ចោល ។ បាក់តេរី​បំផ្លាញ​ញើស​ដែល​ចេញពី​ក្រពេញ​ញើស​អាប់​ប៉ូ​គ្រី​ន​នេះ​ហើយ​ដែល​បង្ក​អោយទៅ​ជា​ក្លិន​មិនល្អ ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles