We TV Cambodia

មូលហេតុសំខាន់២ ដែលក្រុមហ៊ុនធំៗចេញពីថៃចូលវៀតណាម តែហោះរំលងកម្ពុជា

មូលហេតុសំខាន់២ ដែលក្រុមហ៊ុនធំៗចេញពីថៃចូលវៀតណាម តែហោះរំលងកម្ពុជា

ក្នុងរយៈពេលប្រមាណ ២ ទៅ ៣ឆ្នាំចុងក្រោយនេះ គេឃើញប្រទេសវៀតណាមហាក់មានប្រជាប្រិយភាពខ្លាំងចំពោះបរទេស ដោយមានក្រុមហ៊ុនបរទេសធំៗមួយចំនួនបានសម្រេចរើទីតាំងផលិតរបស់ខ្លួនចេញពីប្រទេសថៃ ចូលទៅកាន់ប្រទេសវៀតណាមវិញ។

ប៉ុន្តែមានឆ្ងល់ទេថា ហេតុអ្វីក្រុមហ៊ុនទាំងអស់នោះ សុខចិត្តរើពីថៃចូលវៀតណាម ហើយបែរជាមើលរំលងកម្ពុជា ដែលនៅកណ្ដាលប្រទេសទាំង២ នេះ។ ខាងក្រោមនេះ ជាមូលហេតុសំខាន់២ ដែលក្រុមហ៊ុនទាំងនោះតែងតែហោះរំលងកម្ពុជា៖

១, វិស័យដឹកជញ្ជូន៖ វិស័យដឹកជញ្ជូននៅកម្ពុជា គឺតែជាបញ្ហាចោទចម្បងបំផុតដែលក្រុមហ៊ុនធំៗមិនចូលមកកម្ពុជា ដោយហេតុថា ការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាមិនទាន់មានភាពល្អប្រសើរនៅឡើយ។ មិនតែប៉ុណ្ណោះ ចំពោះតម្លៃនៃការដឹកជញ្ជូនវិញ គឺខ្ពស់ខ្លាំង បើធៀបជាមួយប្រទេសថៃ និងវៀតណាម ដែលធ្វើឲ្យក្រុមហ៊ុនទាំងនោះត្រូវចំណាយច្រើនទៅលើការដឹកជញ្ជូន ខណៈដែលភាគច្រើននៃផលិតផលរបស់ពួកគេគឺសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេសវិញ។

២, កម្មករខ្វះជំនាញ៖ ត្បិតថា ថ្លៃកម្លាំងពលកម្មនៅកម្ពុជាមានតម្លៃថោកជាងកម្មករប្រទេសវៀតណាមក៏ដោយ ប៉ុន្តែចំណុចនេះមិនអាចទាក់ទាញក្រុមហ៊ុនធំៗបានទេ ព្រោះថាកម្មករខ្មែរនៅខ្វះជំនាញ ពោលគឺ តម្លៃថោក តែប្រសិទ្ធិភាពការងារក៏ទាបដូចគ្នាដែរ។ ផ្ទុយទៅវិញ ថ្លៃពលកម្មរបស់កម្មករវៀតណាម គឺលើសកម្ពុជាតែបន្តិចប៉ុណ្ណោះ ប៉ុន្តែកម្មករវៀតណាមត្រូវបានចាត់ទុកថា ជាកម្មករមានជំនាញ ធ្វើការរហ័ស និងមានប្រសិទ្ធិភាពខ្ពស់។ មិនតែប៉ុណ្ណោះ វៀតណាមសម្បូរធនធានមនុស្ស ដោយគិតត្រឹមឆ្នាំ២០១៩ ប្រទេសនេះមានប្រជាជនរហូតដល់ជាង ៩៦លាននាក់ឯណោះ។

សូមជម្រាបថា ក្រៅពីមូលហេតុពីរនេះ ក៏មានមូលហេតុផ្សេងទៀតដែរ ដែលក្រុមហ៊ុនធំៗរំលងកម្ពុជា ហើយហោះទៅវៀតណាមគឺ ច្បាប់ការងារ, ដំណើរការវិនិយោគ (ច្បាប់), តម្លៃអគ្គិសនីខ្ពស់ និងការអនុគ្រោះផ្សេងៗទៀត។

អត្ថបទដោយ៖ Nevin

Related Articles