We TV Cambodia

មូលហេតុទាំងនេះ ទើបបុរសៗ និយមចូលកន្លែងម៉ាស្សា

មូលហេតុទាំងនេះ ទើបបុរសៗ និយមចូលកន្លែងម៉ាស្សា

បុរសៗ គួតែយកចិត្ដទុកដាក់ឲ្យមែនទែន អំពីអត្ថប្រយោជន៍ នៃការធ្វើម៉ាស្សាឱ្យបានទៀងទាត់ ដែលវាអាចនឹងមានផលទ្ធផលល្អ សម្រាប់រាងកាយ និង សុខភាពផ្លូវចិត្ដ។ ជាមួយគ្នានោះដែរ ដូចជាការគ្រប់គ្រងស្ត្រេស ក៏វាមានការពាក់ព័ន្ធ ក្នុងការធ្វើម៉ាស្សា ឬលំហាត់ប្រាណ ដោយវា មិនបានផ្ដោតសំខាន់តែផ្នែករបបចំណីអាហារនោះទេ។ ការម៉ាស្សាអាចជួយកាត់បន្ថយភាពតានតឹង បន្ថយសម្ពាធឈាមខ្ពស់ និងកាត់បន្ថយកម្រិតអរម៉ូន cortisol នៅក្នុងខ្លួន។

បុរសៗគួរតែចាប់អារម្មណ៍ ធ្វើម៉ាស្សាម្តងក្នុងមួយខែ អាចមានប្រយោជន៍ក្នុងការបំបាត់ផលប៉ះពាល់អវិជ្ជមាននៃស្ត្រេសទៅលើរាងកាយនិងចិត្ត ជំរុញលំហូរឈាម កាត់បន្ថយភាពតានតឹង បំបាត់ការបង្កើតអាស៊ីតឡាក់ទិក អោយប្រសើរឡើងនូវចលនានិងភាពបត់បែននៃសាច់ដុំ ដែលជាលទ្ធផលធ្វើឱ្យថាមពល និង ដំណើរការប្រសើរឡើង។ វាជួយកាត់បន្ថយការឈឺ ក្រោយពេលហាត់ប្រាណ និងបង្កើតចលនានិងលំហូរឈាមឡើងវិញដើម្បីរឹតសាច់ដុំ។ ទោះយ៉ាងណាក៏ដោយសូម្បីតែពេលអ្នកមិនបានហាត់ប្រាណក៏ដោយ ការម៉ាស្សាជាប្រចាំអាចជួយអ្នកក្នុងការថែរក្សាសុខភាពឱ្យមានចលនានិងសាច់ដុំអាចបត់បែនបាន។

“ តើគួររម៉ាស្សាប៉ុន្មានដង?” ដើម្បីរកចម្លើយសូមពិគ្រោះជាមួយអ្នកម៉ាស្សារបស់អ្នក។ ពួកគេគឺជាដៃគូរនៅក្នុងផែនការសុខភាព និង ការថែទាំខ្លួនឯង ហើយតាមដាននូវបំប្រែបំរួលរាងកាយរបស់អ្នក វាតែងតែប្រាប់អ្នកពីអ្វីដែលវាត្រូវការ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles