ស្ថានភាពវិស័យថតរូប បែប Commercial នៅកម្ពុជា ត្រូវបានគេមើលឃើញថា នៅមានកម្រិត មិនទាន់អាចប្រកួត ប្រជែងជាមួយនឹងដៃគូបរទេសបានឡើយ ប៉ុន្ដែយ៉ាងណាក៏ដោយ តាមការសង្កេតមើល ឃើញប្រមាណជា ៥ឆ្នាំចុងក្រោយ ដូចជាមានការរីកចម្រើនខុសប្លែក ខណៈដែលសន្ទុះនៃការចាប់អារម្មណ៍កាន់តែកើនមាន និងទីផ្សារចេះតែត្រូវការ។
ឆ្លងការប្រលូកខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ជាមួយនឹងវិស័យថតរូប បែប Commercial លោក Jerry Thai ដែលជាស្ថាបនិក ក្រុមហ៊ុន @home Photography នៅកម្ពុជា បានរៀបរាប់ ពីដំណើរដំបូង បំផុតរបស់លោក ក្នុងការសម្រេចចិត្ដ បើកអាជីវកម្មមួយនេះ។ លោកបានប្រាប់ថា ដំបូងឡើយមុនពេល សម្រេចបើកអាជីវកម្មនេះ លោកមានក្ដីស្រមៃ ចង់ពង្រឹង និងពង្រីកវិសាលភាពវិស័យថតរូប នៅកម្ពុជាឲ្យមាន ភាពខ្លាំងខ្លាដូចនៅប្រទេសក្រៅ។ លោកបាន ចំណាយពេលវា និង ប្រាក់កាក់ផ្ទាល់ជាច្រើន ដោយមិនសូវរំពឹងទុក ពីផលចំណូលត្រលប់មកវិញ បូករួមទាំងការ ប្រឈមមុខនឹងការមិនគាំទ្រជាខ្លាំង ពីបណ្ដាមនុស្សជុំវិញខ្លួន។ រឿងដែលសំខាន់មួយទៀតនោះ មុនពេលសម្រេចចិត្ដបើកអាជីវកម្មនេះឡើង លោកបានអភិវឌ្ឈខ្លួនជាអ្នកបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹង នឹងពង្រឹងសមត្ថភាព យុវជនជាច្រើន ដើម្បីជាការចងក្រង ឆ្អឹងខ្នងក្នុងដំណើរអាជីវកម្មនេះ។
ក្រោយពេលអាជីវកម្មបានដំណើរការ ចេញជារូបរាង មិនមែនមានន័យថា ការជោគជ័យទាំងស្រុងនោះទេ រូបលោកបាន ជួបបញ្ហាជាច្រើនទៀតជាមួយភាពមិនចុះសម្រុងគ្នា ជាមួយនឹងសមាជិក ដោយការរំពឹងទុកគោលដៅ មានភាពប្រែប្រួល។ តែយ៉ាងណាក៏ដោយ លោកនៅតែខំប្រែងប្រែង ដោះស្រាយលើកទឹកចិត្ដខ្លួនឯង រហូតអាចធ្វើឲ្យក្រុមហ៊ុនមួយនេះទទួលបានជោគជ័យមកទល់ពេលនេះ។
ខាងក្រោយជាកិច្ចសម្ភាសផ្ទាល់របស់លោក ជាមួយ ក្រុមការងារ WETV៖
អត្ថបទដោយ៖ Stince
