We TV Cambodia

មូលហេតុដែលបង្កអោយមានជម្ងឺឬសលើរាងកាយ?

មូលហេតុដែលបង្កអោយមានជម្ងឺឬសលើរាងកាយ?

តើ​ឫស​​ដុះ​ឡើង​យ៉ាង​ដូចម្តេច ? ឫស​អាច​ដុះ ​និងលេច​ឡើង​នៅ​លើ​ស្បែក ក្រោយ​ពីវីរ៉ុសPapillomavirus បាន​ជ្រៀត​​ចូលដល់​​ស្រទាប់​ខាង​ក្នុងនៃ​​ស្បែក​ ដោយ​សារ​តែ​មាន​ការ​​រលាត់ ឬ​មាន​ដំបៅ​។ ឫស​ មាន​ទម្រង់​ដូច​ជា​ដំបៅ​សើរ​ស្បែកតូច​ ស្រាល ដែលបង្ក​ឡើង​ដោយ​​​វីរ៉ុស ហើយវាអាច​កើត​​នៅ​ម្រាម​ដៃ ម្រាមជើង ​បាតជើង លើ​មុខ ឬ​នៅ​ក នៅ​ក្លៀក ជួន​ឈឺ​ខ្លាំង និងឈឺ​តិច។ ឫស ​ជា​ជំងឺ​ស្រាល អាចជា​សះ​បាត់​ទៅ​វិញ ដោយគ្មាន​បន្សល់​ទុក​​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​អ្វី​ទាំង​អស់។ ឫសភាគ​ច្រើន នឹង​ត្រូវ​ជា​ ដោយ​ខ្លួន​​ឯងទៅ​វិញ នៅ​រវាង​ពីរ​បី​ខែ​ក្រោយ ប៉ុន្តែ​ឬ​ស​ខ្លះ​រឹង​ក្បាល អាច​នៅ​ទល់​​រាប់​ឆ្នាំ​ក៏​មាន។ ប្រការ​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ទៀត គឺ​ឬ​ស​ជា​ជំងឺ​លាប់ ជា​បាត់​ទៅ​ហើយ រំលង​បាន​បន្តិច​ក៏​កើត​ជា​ថ្មី​ទៀត ជា​ញឹកញយ។

 

ខាង​ក្រោម​នេះ​ជា​វិធី​ងាយ នៃ​ការ​ព្យាបាល​ឬ​ស​ដោយ​ខ្លួនឯងលាប​ថ្នាំ​សម្លាប់​ឫស ដែល​មាន​លក់​ នៅឱសថស្ថាន។ ថ្នាំនោះនឹង​ទៅ​បំផ្លាញ​ឫស​ បន្តិច​ម្តងៗ​រហូត​របូតដាច់​ចេញ​ពី​ស្បែក។ តែ​សូម​កុំ​ប្រើ​ថ្នាំ​នេះ​ ព្យាបាល​ឫស​នៅ​លើ​មុខ ​និង​ប្រដាប់​ភេទ។ ប្រើ​បង់​បិទ​ដំបៅ​ មិន​ជ្រៀប​ទឹក​និងខ្យល់ ដើម្បី​យក​ទៅ​បិទ​បន្ថប់​ឫស​ ឱ្យ​ទាល់​តែ​ងាប់។ វិធី​នេះ​ត្រូវ​បើក​ពេល​យូរ​ ហើយ​ក៏​មិន​អាច​អនុវត្តបាន​ចំពោះ​ឫស​នៅ​មុខ និង​ក្រចក​ដៃ​ទេ។ប្រើផលិតផល​ត្រជាក់​ បាញ់​លើ​ឫស​ ដើម្បី​បង្ក​ក​ឫស​ឱ្យ​ងាប់​។ ឬ​វិធី​ដុត​ តាម​បែប​បូរាណ​ខ្មែរក៏​បាន។

ប្រែសម្រួលដោយ៖ ពិសី

Related Articles