We TV Cambodia

មូលហេតុដែលងាយឆ្លងជម្ងឺផ្ដាសាយ

មូលហេតុដែលងាយឆ្លងជម្ងឺផ្ដាសាយ

ជម្ងឹផ្ដាសាយ មិនមែនជាជម្ងឺធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែវាអាចឆ្លងចូលក្នុងខ្លួនរបស់អ្នកតាមរយៈមាត់ ភ្នែក ឬច្រមុះ។ វាក៏អាចរីករាលដាលផងដែរតាមរយៈការប៉ះពាល់ផ្ទាល់ជាច្រើនរួមមាន៖
– ការប៉ះពាល់វត្ថុណាមួយ៖ ប្រសិនបើអ្នកបានដឹងពីចំនួនវីរុសដែលមាននៅក្នុងបរិយាកាស នោះអ្នកប្រហែលជាត្រូវមានការប្រុងប្រយ័ត្នជាងមុនលើអ្វីដែលអ្នកបានប៉ះ។ ជាក់ស្ដែង ប្រសិនបើអ្នកត្រូវប៉ះពាល់លើបង្កាន់ដៃជណ្តើរសាធារណៈ ចូរគ្របដៃរបស់អ្នកជាមួយនឹងក្រណាត់ ឬដៃអាវរបស់អ្នកដើម្បីរារាំងវីរុសពីការឆ្លងដោយផ្ទាល់លើស្បែករបស់អ្នក។


– ការមិនលាងសម្អាតដៃឲ្យបានទៀងទាត់៖ អ្នកគួរលាងដៃឲ្យបានញឹកញាប់ដើម្បីបញ្ឈប់មេរោគឲ្យបានលឿនមុនឆ្លងចូលតាមច្រមុះនិងមាត់របស់អ្នក។


– រស់នៅមិនស្អាតនិងគ្មានផាសុកភាព៖ អ្នកគួរបោសជូតសមា្អតផ្ទះ តុការងារ និងនៅតាមទីធ្លា ជាពិសេសនៅពេលអ្នកណាម្នាក់ឈឺ។ បន្ថែមពីនោះគួររស់នៅជាមួយផាសុកភាពដោយកំណត់ការគេងឲ្យបានគ្រប់គ្រាន់ពិសាអាហារមានជីវជាតិញ៉ាំទឹកឲ្យបានញឹកញាប់និងគ្រប់គ្រងភាពតានតឹង។


– មិនធ្វើលំហាត់ប្រាណ៖ ជាទូទៅសកម្មភាពហាត់ប្រាណឲ្យបានជាប្រចាំ អាចជួយលើកកម្ពស់សុខភាពទូទៅ និងសុខុមាលភាពរបស់មនុស្ស និងកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួន។

ប្រែសម្រួលដោយ៖ ពិសី

Related Articles