We TV Cambodia

មូលនិធិ ១,០០០រៀល សម្រាប់គម្រោងសម្ដែងល្ខោនខោលទ្រង់ទ្រាយធំ ប្រមូលថវិកាបានតែ១៥% ប៉ុណ្ណោះ

មូលនិធិ ១,០០០រៀល សម្រាប់គម្រោងសម្ដែងល្ខោនខោលទ្រង់ទ្រាយធំ ប្រមូលថវិកាបានតែ១៥% ប៉ុណ្ណោះ
ការសម្ដែងល្ខោនខោល (ប្រភព៖ Google)

មូលនិធិ ១០០០រៀលសម្រាប់គម្រោងរៀបចំល្ខោនខោលទ្រង់ទ្រាយធំ ដែលផ្តួចផ្ដើមឡើងដោយ​សាលា​សិល្បៈ​ហ្វូណន ទើបតែប្រមូលថវិកាបានប្រមាណ ១៥%ប៉ុណ្ណោះ ហើយបើតាមគម្រោងនឹងត្រូវចំណាយប្រមាណ ១,៤០០លានរៀល។ នេះបើតាមការឲ្យដឹងពីលោក ស៊ុប ស័​ក្ខ​រា នាយក​សាលា​សិល្បៈ​ហ្វូណន។

​មូលនិធិ ១,០០០រៀលនេះដែរ បានចាប់ផ្ដើមតាំងពីដើមឆ្នាំ២០១៩ មកម្លេះ ដើម្បីយកមករៀបចំល្ខោនខោលទ្រង់ទ្រាយធំ ហើយបើតាមគម្រោងនឹងត្រូវសម្ដែងនៅថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ប៉ុន្តែដោយសារការរីករាលដាលនៃ COVID-19 ទើបធ្វើឲ្យការសម្ដែងត្រូវលើកទៅពេលខាងមុខវិញ ដោយមិនទាន់បញ្ជាក់ព័ត៌មានច្បាស់លាស់នោះទេ។

ការសម្ដែងល្ខោនខោល (ប្រភព៖ Google)

មិនតែប៉ុណ្ណោះ តួសម្ដែងមានរហូតដល់ ២០០នាក់ ហើយថវិកាទើបតែប្រមូលថវិកាបាន ៦០លានរៀលប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក្ដី លោក ស៊ុប ស័​ក្ខ​រា នាយក​សាលា​សិល្បៈ​ហ្វូណន និង​ជា​ស្ថាបនិក​មូលនិធិ​១០០០​រៀល បានប្រាប់ថា លោកនឹងបន្តគម្រោងសម្ដែងនេះ ទោះបីប្រាក់មូលនិធិមិនគ្រប់ក៏ដោយ។

ការសម្ដែងល្ខោនខោល (ប្រភព៖ Google)

លោកក៏បានបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហានេះ ការសម្ដែងនឹងត្រូវកាត់ឈុតមិនសូវសំខាន់ចោលខ្លះ ហើយគម្រោង​ដែល​នឹង​បើក​ឱ្យ​ទស្សនិកជន ចូល​ទស្សនា​ទស្សនីយភាព ដោយ​មិន​គិត​ថ្ងៃ អាច​ប្រែ​ទៅជា​លក់​សំបុត្រ​វិញផងដែរ។

សូមរំលឹកថា ល្ខោនខោលរបស់ខ្មែរ ត្រូវ​បាន​អង្គការ​យូ​ណេស្កូដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​កាលពី​នៅ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨ កន្លងទៅនេះ។

ការសម្ដែងល្ខោនខោល (ប្រភព៖ Google)
មូលនិធិ ១០០០រៀល (ប្រភព៖ Google)
ការសម្ដែងល្ខោនខោល (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles