We TV Cambodia

មុនសម្រេចចិត្តរៀបការត្រូវសួរខ្លួនឯងនូវ ៤សំណួរនេះសិន

មុនសម្រេចចិត្តរៀបការត្រូវសួរខ្លួនឯងនូវ ៤សំណួរនេះសិន

ខាង​ក្រោម​នេះ គឺ​ជា​សំណួរ​ដែល​គួរតែ​ឆ្លើយ និង​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​មុន​ពេល​សម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍ ដែល​ជា​ជំហាន​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​គ្រប់​រូប។

តើ​អ្នក​ពិត​ជា​ចង់​រៀប​ការ​ដោយ​ចេញ​ពី​បេះ​ដូង​មែន​ដែរ​ឬ​ទេ?

រូបភាពតំណាង

អ្នកគួរ​តែ​រៀបការ​នៅ​ពេល​ដែល​អ្នក​ចង់​បង្កើត​ជា​គ្រួសារ​ជាមួយ​នឹង​មនុស្ស​ដែល​អ្នក​ស្រលាញ់​ពិតៗ ជីវិត​អាពាហ៍ពិពាហ៍​ដ៏​ល្អ​ប្រសើរ​កើត​ចេញ​បេះដូង។ អ្នក​មិន​គួរ​រៀបការ​ដោយ​ព្រោះ​តែ​អ្នក​មាន​វ័យ​កាន់​តែ​ជ្រេ​ទៅ​ៗ ឬ​គ្រួសារ​មក​បង្ខំ​អ្នក​ឲ្យ​រៀបការនោះទេ ។

តើ​អ្នក​មាន​ប្រាក់​គ្រប់​គ្រាន់​ហើយ​ឬនៅ?

រូបភាពតំណាង

បញ្ហា​ថវិការ​ គឺ​ជា​បញ្ហា​ធំ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​រៀបការ​ និង​បង្កើត​ជា​គ្រួសារ​ថ្មី​មួយ​នៅ​ក្នុង​សង្គម ជា​ពិសេស​អ្នក​ដែល​មាន​ជីវភាព មិន​សូវ​ជា​ធូរធារ។ បន្ទាប់​ពី​រៀប​ការ អ្នក​​ត្រូវ​ចំណាយ​ប្រាក់ជា​ច្រើន ​​សម្រាប់​រៀប​ចំ​គ្រួសារ អ្នក​ត្រូវ​ទិញ​របស់​របរ​សម្រាប់​ប្រើប្រាស់ រៀបចំបន្ទប់គេងថ្មីជាពិសេសពេលអ្នកមានកូន។

តើ​អ្នក​ដឹង​ក្តី​គ្រប់​គ្រាន់​សម្រាប់​តួនាទី​​ដែល​នឹង​ទទួល​ថ្មី​ហើយ​ឬ​នៅ?

រូបភាពតំណាង

ការ​រៀបការតំ​ណាង​ឲ្យ​ការ​ទទួល​យក​តួនាទី​ជាប្តី ឬ​ប្រពន្ធ​របស់​មនុស្ស​ម្នាក់ៗ ដែល​តួនាទី​នេះ​មិន​មាន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ។ ក្នុង​នាម​ជា​ប្តី​និង​ប្រពន្ធ ត្រូវចេះទទួលខុសត្រូវ និងធ្វើតួរនាទីរបស់ខ្លួនឲ្យបានល្អបំផុតតាមតែអាចធ្វើទៅបាន។

តើ​អ្នក​បាន​ត្រៀម​ចិត្ត​ចែក​រំលែក​ការ​ស្រលាញ់​ហើយ​ឬនៅ?

រូបភាពតំណាង

បន្ទាប់​ពី​រៀបការរួចមនុស្ស​ភាគ​ច្រើន​ ជា​ពិសេស​នារី បាន​កាន់​តែ​ឃ្លាត​ចេញ​ឆ្ងាយ​ទៅ​ៗ​ពី​គ្រួសារ។ អ្នក​អាច​នឹង​ចេញ​ទៅ​រស់​នៅ​ផ្ទះ​ផ្សេង​ ឬផ្ទះ​ខាង​ណា​មួយ ដូច្នេះ​វាមាន​ន័យ​ថា អ្នក​អាច​នឹង​ត្រូវ​ឃ្លាត​ពី​គ្រួសារ​ដែល​អ្នក​ធ្លាប់​រស់​នៅ​ជាមួយ​តាំង​ពី​តូច។ ម្យ៉ាង​ទៀត អ្នក​នឹង​មិន​មាន​ពេល​សម្រាប់​មើល​ថែ​ពួកគេ​ច្រើន​ដូច​មុន ដោយ​សារ​អ្នក​ត្រូវ​មើល​ថែ ប្តីប្រពន្ធ ឬ​ កូន​របស់​អ្នក។

 

ប្រែសម្រួល ៖ គឹមសួ

Related Articles