We TV Cambodia

មុនលើមុខអាចបង្ហាញពីបញ្ហាសុខភាពរបស់អ្នក!

មុនលើមុខអាចបង្ហាញពីបញ្ហាសុខភាពរបស់អ្នក!

ជា​ការ​ពិត​ណាស់ បញ្ហា​មុន​នេះ​គឺ​គ្មាន​នរណា​ចូល​ចិត្ត​វា​នោះ​ទេ ប៉ុន្តែ​ទីតាំង​ជាក់លាក់​នៃ​ការ​កើត​មុន​កំពុង​ប្រាប់​អ្នក​អំពី​បញ្ហា​សុខភាព ។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង ប្រសិនបើ​អ្នក​កើត​មុន​នៅ​ចំ​ចំណុច​ទាំង​ប្រាំ​ខាងក្រោម​នេះ ។

មុន អាច បញ្ជាក់ ពី បញ្ហា ផ្សេង ៗ ក្នុង រាង កាយ – Koh Santepheap Daily

១-​មុន​ចង្កា​បង្ហាញ​ពី​អ​តុល្យភាព​នៃ​អ៊័​រ​ម៉ូ​ន
មុន​ចង្កា​បង្ក​ឡើង​ដោយ​អ​តុល្យភាព​អ៊័​រ​ម៉ូ​ន​។ វា​ជា​រឿង​ធម្មតា​ក្នុង​ការ​កើត​មុន​ចង្កា​មួយ ឬ​ពី​រស​ប្តា​ហ៍​មុន​ពេល​ការ​មក​រដូវ ។ វា​កើតឡើង​ដោយសារ​ការ​ប្រែប្រួល​នៃ​កម្រិត​អ៊័​រ​ម៉ូ​ន​អឺ​ស្ត្រូ​សែន​។

ហេតុអ្វីមុខរបស់អ្នកតែងតែកើតមានមុន? – សម្រស់ធម្មជាតិ

២-​មុន​ត្រង់​ថ្គាម​បង្ហាញ​ពី​បញ្ហា​នៃ​ការ​រំលាយ​អាហារ
នៅ​ពេល​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នកមាន​បញ្ហា វា​នឹង​បង្ហាញ​ឲ្យ​ឃើញ​នៅ​ត្រង់​តំបន់​ថ្គាម ។ វា​មាន​ន័យ​ថា​ក្រពះ ឬ​ពោះវៀន​របស់​អ្នក​ត្រូវការ​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​។

ជំនឿ ពាក់ព័ន្ធ នឹង បញ្ហា មុន – Koh Santepheap Daily

៣-​មុន​ចន្លោះ​រោមចិញ្ចើម និង​ច្រមុះ​បង្ហាញ​ពី​បញ្ហា​ថ្លើម
ការ​មាន​មុន​ក្រហម​នៅ​លើ​ច្រមុះ​គឺជា​សញ្ញា​ខូចខាត​ថ្លើម​ដោយសារ​ការ​សេព​គ្រឿង​ស្រវឹង​។ ដូច្នេះ​ប្រសិនបើ​អ្នក​តែងតែមាន​មុន​នៅ​ទី​នេះ ថ្លើម​របស់​អ្នក​អាច​កំពុង​មាន​បញ្ហា

ការថែទាំស្បែក Archives - Vicci Cosmetics Cambodia

៤-​មុន​លើ​ថ្ងាស​អាច​បង្ហាញ​ពី​បញ្ហា​តម្រងនោម
ប្រសិនបើ​អ្នកមាន​បញ្ហា​មុន​លើ​ថ្ងាស បង្ហាញ​តម្រងនោម​របស់​អ្នក​អាច​កំពុង​មាន​បញ្ហា​។ ការ​ខ្សោះ​ជាតិ​ទឹក​គឺជា​មូលហេតុ​ទូទៅ​មួយ ដូច្នេះ​ត្រូវ​ប្រាកដ​ថា​អ្នក​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់​។

កើត មុន ពេល មក រដូវ ស្ត្រី គួរ ធ្វើ បែប ណា ? - Sabay News

៥-​មុន​លើ​ថ្ពាល់​បង្ហាញ​ពី​បញ្ហា​សួត
ថ្ពាល់​របស់​អ្នកមាន​ទាក់ទង​ទៅ​នឹង​សួត វា​នឹង​ឡើង​ក្រហម​បន្ទាប់​ពី​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​។ ការ​ជក់បារី និង​ការ​បំពុលបរិយាកាស​អាច​បង្ក​ឱ្យ​មានការ​កើត​មុន​នៅ​លើ​ថ្ពាល់​។ ទោះជា​យ៉ាងណា​ក្តី មូលហេតុ​ដទៃ​ទៀត​អាច​ដោយសារ​ទូរស័ព្ទ និង​ស្រោមខ្នើយ​កខ្វក់ ។

 

ប្រែសម្រួលៈ គឹមសួ

Related Articles