We TV Cambodia

មុននឹងសម្រេចចិត្តរើសដៃគូរជំនួញ ត្រូវប្រយ័ត្នមនុស្សប្រភេទនេះ

មុននឹងសម្រេចចិត្តរើសដៃគូរជំនួញ ត្រូវប្រយ័ត្នមនុស្សប្រភេទនេះ

មុនសម្រេចចិត្តជ្រើសនរណាម្នាក់ជាដៃគូជំនួញ គឺត្រូវធ្វើឡើងដោយម៉ត់ចត់ និងគិតគូរពីលក្ខណៈសម្បត្ដិរបស់ពួកគេ។ ហើយខាងក្រោមនេះជាចំណុចសំខាន់អ្នកត្រូវពិចារណាមុនសម្រេចជ្រើសនរណាម្នាក់មកធ្វើការជាមួយអ្នក៖

១. គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងពេក

រូបភាពតំណាង

ការជ្រើសរើសយកដៃគូមកធ្វើអាជីវកម្ម អ្នកគួរតែមើលបានម៉ត់ចត់ហើយឲ្យដិតដល់ចំពោះមនុស្សដែលគិតលើប្រាក់ចំណូល និងផលប្រយោជន៍ជាធំ។ អ្នកត្រូវដឹងថា​ ប្រសិនបើដៃគូអាជីវកម្មរបស់អ្នកគិតតែពីផលប្រយោជន៍។ អ្នកគួរតែជ្រើសយកមនុស្សដែលមានចិត្តគំនិត និងឆន្ទៈ ចង់កសាងអាណាចក្រជំនួញមួយដ៏ធំនៅពេលអនាគតដូចអ្នក។

២. ចង់បានភាពជាម្ចាស់តែម្នាក់ឯង​ និងមិនផ្ដល់សិទ្ធសម្រេចចិត្ត

រូបភាពតំណាង

ក្នុងការធ្វើជំនួញដែលមានដៃគូតែងឆ្លងកាត់ការសម្រេចចិត្តទាំងសងខាង ទើបអាចដំណើរការការងារមួយទៅមុខបាន។ ប៉ុន្តែបើមុនធ្វើអ្វីមួយ ឬឆ្លងកាត់ដៃគូរបស់អ្នកមិនបានសួរយោបល់គ្នាស្រេចចិត្តតែម្ខាងៗនោះអ្នកគួរពិចារណាថាសាកសមអាចធ្វើអាជីវកម្មរួមគ្នាបានទៀតទេ។ មុនសម្រេចចិត្តធ្វើអ្វីមួយគួរពិភាក្សារកហេតុផល និងវិធីសាស្រ្តដោះស្រាយជាមួយដៃគូទើបការងារនោះទៅដោយរលូន។

៣. ត្រូវប្រាកដថា ដៃគូរបស់អ្នកសប្បាយចិត្តក្នុងការចំណាយពេលធ្វើការជាមួយអ្នក

រូបភាពតំណាង

ដៃគូល្អ គឺជាក្រុមមនុស្សដែលចូលចិត្ដធ្វើការជាមួយគ្នាចុះសម្រុង និងចេះជួយគ្នាទៅវិញទៅមក។ អ្នកគួរតែស្វែងរកមនុស្សដែលមានលក្ខណៈប្រហាក់ប្រហែលអ្នក និងមានសមត្ថភាពកម្រិតប្រហាក់ប្រហែលអ្នកដែរ ឬត្រូវតែមានជំនាញផ្សេងគ្នាដែលអាចជួយគ្នាបាន។

ប្រែសម្រួល៖ គឹមសួ

Related Articles