We TV Cambodia

មុនចេញរកការងារបន្ថែម គួរពិចារណាលើចំណុចទាំងនេះ

ប្រភព៖អុីនធឺណេត

ដោយ៖ស្រីពេជ្រ

ពិតណាស់ ថាលុយជាតម្រូវការមួយដ៏ចាំបាច់ដែលយើងគ្រប់គ្នាពិតជាចង់បាន ដូច្នេះហើយដើម្បីបានវាអ្នកគួរតែគិតគូរដល់ចំណុចមួយចំនួន ថាអ្នកពិតជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីមានឱកាសរកវាឬនៅ? ម្យ៉ាងវិញទៀត សមត្ថភាពរបស់អ្នកដើម្បីរកប្រាក់បានច្រើន គឺវាអាស្រ័យលើជម្រើសរបស់អ្នក។ ដូច្នេះហើយ អ្នកគួរតែផ្លាស់ប្តូរអាកប្បកិរិយា គំនិតអវិជ្ជមានមួយចំនួនចេញ ដើម្បីឱ្យអ្នកក្លាយជាអ្នកតាំងចិត្តក្នុងការធ្វើការពិតប្រាកដ។

ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលអ្នកគួរយល់ដឹង៖

.ផ្ចង់អារម្មណ៍

នៅពេលដែលនិយាយដល់មនុស្សមានជោគជ័យផ្នែកហិរញ្ញវត្ថុនៅជុំវិញអ្នក អ្នកត្រូវតែប្រុងប្រយ័ត្នចំពោះគំនិតដែលជ្រាបចូលក្នុងចិត្តរបស់អ្នក។ គំនិតណាដែលធ្វើឱ្យធ្លាក់ទឹកចិត្ត ឬបង្ហាញសញ្ញាអវិជ្ជមានត្រូវតែបោះបង់ចោលភ្លាមៗហើយអ្នកត្រូវគិតឱ្យបានច្រើន និងផ្ចង់អារម្មណ៍នៅពេលអ្នកបានកំណត់គោលដៅខ្លួនឯង។

២. ត្រូវដឹងពីមូលហេតុចំបង

នៅពេលនិយាយអំពីការរកលុយបានច្រើន អ្នកត្រូវដឹងពីមូលហេតុដែលអ្នកចង់ធ្វើវា។ ត្រូវដឹងពីការលើកទឹកចិត្តនៅពីក្រោយការរកលុយបានច្រើន ត្រូវដឹងថាហេតុអ្វីអ្នកត្រូវការវាច្រើនជាងសព្វដង? នៅពេលដែលអ្នកដឹងពីហេតុផលទាំងនេះហើយ អ្នកប្រាកដជាដាក់ចិត្តធ្វើការរកលុយជាងមុន។

.គិតៗៗ

មានការសន្មត់ជាច្រើន ដែលនឹងកើតឡើងនៅក្នុងគំនិតរបស់អ្នកនៅពេលដែលអ្នកគិតពីការរកប្រាក់បានច្រើន។ ប៉ុន្ដែ ការដែលគិតនេះនឹងជួយអ្នកឱ្យត្រទទួលបាននូវអ្វីដែលអ្នកចង់បាន និងត្រូវការ។ ដើម្បីឱ្យច្បាស់អំពីអ្វីដែលអ្នកចង់បានអ្នកត្រូវប្រជែងនឹងការសន្មត់ទាំងនេះ ហើយគិតម្ដងហើយម្ដងទៀតមុននឹងសម្រេចចិត្ត។

. សមត្ថភាពនិងការគ្រប់គ្រងពេលវេលា

ដើម្បីរកលុយបានច្រើនអ្នកក៏ត្រូវតែគិតដល់សមត្ថភាព និងការគ្រប់គ្រងពេលវេលាផងដែរ។ វាមិនខុសពីពេលដែលត្រូវទៅធ្វើសឹកសង្រ្គាមនោះទេ បើអ្នកមិនខ្លាំង បើអ្នកមិនពូកែ បើអ្នកមិនឆ្លាតវៃទេអ្នកប្រាកដជាបរាជ័យហើយ។ មួយវិញទៀត អ្នកគួរតែដុសខាត់សមត្ថភាពបន្ថែម និងដឹងពីរបៀបគ្រប់គ្រងពេលវេលាឱ្យបានល្អិតល្អន់ ទើបអ្នកមានឱកាសស្វែងរកការងារនិងធ្វើការប្រកបដោយប្រសិទ្ធភាព៕

Related Articles