We TV Cambodia

មុខរបរចំនួន ៣ ក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ន ដែលអាចផ្ដល់ចំណូលខ្ពស់ដល់ប្រជាកសិករ

មុខរបរចំនួន ៣ ក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ន ដែលអាចផ្ដល់ចំណូលខ្ពស់ដល់ប្រជាកសិករ
មុខរបរទាំង ៣ក្នុងវិស័យកសិកម្មដែលងាយរកទីផ្សារ និងបានប្រាក់ចំណូលច្រើន

កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសកសិកម្ម ដែលមានប្រជាជនភាគច្រើនជាអ្នកប្រកបរបរធ្វើស្រែចំការ ហើយក៏ជាប្រទេសដែលបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិច្រើនបំផុតមួយផងដែរ។ មិនតែប៉ុណ្ណោះ ក្រសួងកសិកម្មបាននឹងកំពុងបន្តខិតខំពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើនក្នុងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឲ្យបានច្រើនថែមទៀត ដើម្បីជួយជម្រុញ និងលើកកំពស់វិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខផងដែរ។

ផលិតផលកសិកម្មផ្សេងទៀតដែលក្រសួងកំពុងចរចាក្នុងការនាំចេញទៅកាន់ប្រទេសចិន (ប្រភព៖ Google)

ទោះបីជាយ៉ាងនេះក្ដី ក៏មានមុខរបរក្នុងវិស័យកសិកម្មមួយចំនួនដែលមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់ ដោយមិនចាំបាច់នាំចេញទៅក្រៅនោះទេ ហើយអាចរកចំណូលបានខ្ពស់ថែមទៀតផង។ ខាងក្រោមនេះជាមុខរបរក្នុងវិស័យកសិកម្មចំនួន ៣ដែលមានតម្រូវការក្នុងស្រុកខ្ពស់ និងអាចរកចំណូលបានច្រើន៖

១, ចិញ្ចឹមបង្កងអូស្រ្តាលី៖ អាជីវកម្មនេះអាចជាមុខរបរថ្មីសម្រាប់ប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែអាជីវកម្មមួយប្រភេទនេះ គឺអាចរកចំណូលបានច្រើន និងមិនពិបាករកទីផ្សារឡើយ។ ជាក់ស្ដែង កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលីមួយក្នុងខេត្តបន្ទាយមានជ័យ អាចមានសមត្ថភាពផលិតបង្កងបានប្រមាណ ៥០តោនក្នុងរយៈពេល ៦ខែ និងអាចលក់បានចន្លោះពី ៣០ដុល្លារ ទៅ ៣៥ដុល្លារឯណោះក្នុងមួយគីឡូក្រាម។

រូបភាពខ្លះៗពីកសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី (ប្រភព៖ ក្រសួងកសិកម្ម)

២, ចិញ្ចឹមចៀម៖ អាជីវកម្មនេះមិនខុសពីការចិញ្ចឹមបង្កងប៉ុន្មានទេ ដោយវាមានទីផ្សារខ្ពស់ និងអាចរកចំណូលបានច្រើន។ បើតាម លោក ប៊ុន ចាន់វិរៈ ម្ចាស់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងក្នុងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សព្វថ្ងៃមិនសូវមានអ្នកប្រកបអាជីវកម្មប្រភេទនេះនោះទេ ប៉ុន្តែចំពោះតម្រូវការទីផ្សារវិញ គឺមានលើសពីការផ្គត់ផ្គង់ទៀតផង ហើយចំណែកតម្លៃវិញ សាច់ចៀមមួយគីឡូអាចលក់បានប្រមាណ ៧ដុល្លារ ដោយចៀមមួយក្បាលមានទម្ងន់ចាប់ពី ៣០គីឡូឡើងទៅ។

រូបភាពខ្លះនៃកសិដ្ឋានចិញ្ចឹមចៀមក្នុងខេត្តកំពង់ឆ្នាំង (ប្រភព៖ Google)

៣, ដាំស្មៅ៖ មុខរបរដាំស្មៅ កំពុងតែមានការពេញនិយមខ្លាំងសម្រាប់ប្រជាពលរដ្ឋក្នុងភូមិព្រែកតាមាក់ ខេត្តកណ្ដាល ដោយសារមុខរបរនេះអាចរកចំណូលបានច្រើន ហើយក៏មិនពិបាកប៉ុន្មាននោះដែរ។ បើតាម លោកស្រី ពឹង សុខជា ដែលជាអ្នកប្រកបរបរនេះជាង ១០ឆ្នាំមកហើយនោះ បានឲ្យដឹងថា គិតមកទល់ពេលនេះលោកស្រីដាំស្មៅនេះលើផ្ទៃដីប្រមាណ ៨,០០០ការ៉េឯណោះ ហើយចំពោះតម្លៃក៏អាចលក់បានថ្លៃគួរសមដែរ។ ប៉ុន្តែ ដំបូងអាចពិបាករកម៉ូយបន្តិច តែពេលមានម៉ូយស្រាប់គឺលក់អស់ៗតែម្ដងគ្មានសល់នោះទេ។

រូបភាពខ្លះៗនៃការដាំស្មៅលម្អសួនដែលកំពុងមានតម្រូវការ (ប្រភព៖ AKP)
រូបភាពខ្លះៗនៃការដាំស្មៅលម្អសួនដែលកំពុងមានតម្រូវការ (ប្រភព៖ AKP)
លោក ប៊ុន ចាន់វិរៈ ម្ចាស់កសិដ្ឋានចិញ្ចឹមចៀមក្នុងខេត្តកំពង់ឆ្នាំង (ប្រភព៖ Google)
រូបភាពខ្លះនៃកសិដ្ឋានចិញ្ចឹមចៀមក្នុងខេត្តកំពង់ឆ្នាំង (ប្រភព៖ Google)
រូបភាពខ្លះនៃកសិដ្ឋានចិញ្ចឹមចៀមក្នុងខេត្តកំពង់ឆ្នាំង (ប្រភព៖ Google)
រូបភាពខ្លះនៃកសិដ្ឋានចិញ្ចឹមចៀមក្នុងខេត្តកំពង់ឆ្នាំង (ប្រភព៖ Google)
រូបភាពខ្លះៗពីកសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី (ប្រភព៖ ក្រសួងកសិកម្ម)
រូបភាពខ្លះៗពីកសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី (ប្រភព៖ ក្រសួងកសិកម្ម)
រូបភាពខ្លះៗពីកសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី (ប្រភព៖ ក្រសួងកសិកម្ម)

អត្ថបទដោយ៖ Nevin

Related Articles