We TV Cambodia

មុខរបរកសិកម្ម៣ ប្រភេទនេះ ដែលក្រសួងកសិកម្មជម្រុញឲ្យប្រជាពលរដ្ឋធ្វើវា

មុខរបរកសិកម្ម៣ ប្រភេទនេះ ដែលក្រសួងកសិកម្មជម្រុញឲ្យប្រជាពលរដ្ឋធ្វើវា

កសិកម្មបានក្លាយជាវិស័យមួយ កំពុងតែដើតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ជីវភាព សេដ្ឋកិច្ច ប្រទេសកម្ពុជា ស្របពេលដែលវិស័យធំៗផ្សេងទៀត កំពុងប្រឈមមុខនឹងការ រាតត្បាតដោយ កូវីដ១៩។ ជាមួយគ្នានោះដែរ​ដោយផ្នែកពីស្ថានភាពជាក់ស្ដែង ប្រជាជនកម្ពុជាមួយចំនួន ក៏កំពុងតែចាប់អារម្មណ៍នឹងការប្រកបរបរ ដូចជា ចិញ្ចឹមត្រី កង្កែប ​និងរបរដាំបន្លែ ហើយស្របពេល ដែលតម្រូវការ ក៏កំពុងតែមានកើនឡើងផងដែរ។

ឯកឧត្ដម វេង សាខុន​ រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជម្រុញដល់ស្ថាប័នពាក់ព័ន្ធ  ស្នើដល់មន្រ្តីរដ្ឋបាលជលផលជួយជំរុញកសិករនាំគ្នា ដាំនិង ចិញ្ចឹម ដើម្បីធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង សម្រាប់ផ្គគ់ផ្គង់ជីវភាព និងកាត់បន្ថយការនាំចូលពីក្រៅ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាលកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដម វេង សាខុន ក៏បានឲ្យមន្រ្ដីជលផល ត្រូវធ្វើការតាមដាននូវរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រីទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យការចិញ្ចឹម ទទួលបានផលល្អ។ ហើយមន្រ្តីជំនាញរដ្ឋបាលជល​ផលត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច ហើយត្រូវបង្កើន​សកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹមផងដែរ។

ដោយ៖ Stince

Related Articles