We TV Cambodia

មីយ៉ាន់ម៉ាគ្រោងនាំចេញពោតចំនួន១លានតោនទៅកាន់ទីផ្សារប្រទេសថៃ

មីយ៉ាន់ម៉ាគ្រោងនាំចេញពោតចំនួន១លានតោនទៅកាន់ទីផ្សារប្រទេសថៃ
រូបភាព៖អុីនធឺណេត

ដោយ៖ឧត្តម

ក្រុមអាជីវករក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងពិភាក្សាគ្នាអំពីលទ្ធភាពនៃការនាំចេញផលិតផលពោតចំនួន១លានតោនទៅកាន់ទីផ្សាររបស់ប្រទេសថៃ។

លោកU Min Khaing ប្រធានសមាគមឧស្សាហកម្មពោតរបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ថាកិច្ចព្រមព្រៀងរវាងប្រទេសថៃនិង មីយ៉ាន់ម៉ា ត្រូវបានគេរំពឹងទុកថា មានសម្រាច់បានជាផ្លែផ្កានៅមុនដំណាច់ឆ្នាំ២០១៩នេះ។

លោកមានប្រសាសន៍ថា៖« យើងកំពុងតែធ្វើពិភាក្សានិងកិច្ចសន្យាជាលើកចុងក្រោយជាមួយសមាគមផលិតផលពោតរបស់ប្រទេសថៃដើម្បីធ្វើការនាំចេញពោតក្នុងកម្រិតនិងប្រភេទផ្សេងៗគ្នាទៅកាន់ទីផ្សាររបស់ប្រទេសថៃ។»

សូមជម្រាបថា ការពិភាក្សារវាងភាគីទាំងពីរបានចាប់ផ្តើមប្រព្រឹត្តទៅនៅក្នុងវិឆ្ឆិកា ក៏ប៉ុន្តែមានភាពរអ៊ាករអ៊ូលបន្តិច។ ដោយឡែកតម្លៃពោត នាពេលបច្ចុប្បន្នគឺចន្លោះពី៤៦០ ទៅ៤៨០រៀល ក្នុងមួយពោត។

ទោះជាយ៉ាងណាក៏ដោយ តម្លៃនាំចេញមិនត្រូវបានកំណត់និងអាស្រ័យទៅលើទីផ្សាររបស់ប្រទេសថៃដែលគេដាក់មកនោះទេ។ ការនាំចេញពោតពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសថៃគឺគេរំពឹងថា និងប្រើប្រាស់ពោតធ្វើជាចំណីសត្វនិង ជាវត្ថុធាតុក្នុងវិស័យឧស្សាហកម្មជាដើម។

ក្នុងនោះដែរប្រសិនបើការនាំចេញផលិតផលពោតទៅកាន់ទីផ្សារប្រទេសថៃទទួលបានបានជោគជ័យនោះកសិកររបស់ប្រទេសមីយ៉ាន់ម៉ាដែលភាគច្រើនជាកសិករដាំពោត នោះហ្នឹងយប់ធ្វើការនាំចេញខុសច្បាប់ទៅកាន់ប្រទេសចិនទៀតហើយ។

សូមរំលឹកថា ក្នុងប្រទេសមីយ៉ាន់ម៉ា មានកសិករជាច្រើនដែលដាំពោតក៏ប៉ុន្តែនាំចេញមិនទូលំទូលាយ និងខ្វះការនាំចេញនិងផ្គត់ផ្គង់។ ពោតគឺជាគ្រឿងផ្សំសំខាន់មួយនៅក្នុងចំណីសត្វ។​ហើយប្រសិនបើមីយ៉ាន់ម៉ា គ្រប់គ្រង់ការនាំចេញទីផ្សារមួយនេះទៅកាន់ប្រទេសថៃនោះប្រជាជនមីយ៉ាន់ម៉ា រួមទាំងសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាទទួលបានប្រាក់ចំណេញកាន់តែច្រើនសម្រាប់កសិករពោតក្នុងស្រុក៕

ប្រភព៖ សារព័ត៏មានមីយ៉ាន់ម៉ា​ The Myanmar Post

Related Articles