We TV Cambodia

មិនអាចរំលងផ្លែឈើមួយប្រភេទនេះបានទេ ព្រោះវាមានសារៈប្រយោជន៏យ៉ាងសំខាន់

មិនអាចរំលងផ្លែឈើមួយប្រភេទនេះបានទេ ព្រោះវាមានសារៈប្រយោជន៏យ៉ាងសំខាន់

ផ្លែ គីវី​( Kiwi) ជាផ្លែឈើមួយប្រភេទក្នុងចំណោមផ្លែឈើជាច្រើន ដែលមានផ្ទុកសារធាតុសំខាន់ៗពីធម្មជាតិ ដែលអាចជួយរក្សារាងកាយឲ្យមានសុខភាពល្អ។ អត្ថប្រយោជន៍ខាងក្រោមនេះ បានមកពីការទទួលទានផ្លែគីវី៖

​១,ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម៖ គីវី ពោរពេញទៅដោយអង់ទីអុកស៊ីដង់ វីតាមីន C សមាសធាតុ phenolic និង carotenoids។ សារធាតុទាំងនេះអាចជួយការពារ DNA កោសិកានៅក្នុងរាងកាយមិនឲ្យមានការខូចខាត និងលើកកម្ពស់ដល់សុខភាព។

២,សម្បូរវីតាមីន C៖  វីតាមីន C ដើរតួនាទីជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពល អាចជួយកាត់បន្ថយរ៉ាឌីកាល់សេរី ដែលអាចបណ្តោលឲ្យកើតមានជំងឺមហារីក។

៣,ជំរុញការស្រូបយកជាតិដែក៖ ការទទួលទានផ្លែគីវី ទៀងទាត់ អាចជួយជំរុញឲ្យរាងកាយស្រូបយកជាតិដែកបានល្អ។ មិនតែប៉ុណ្ណោះ វីតាមីន C និងសារធាតុគីមី នៅក្នុងផ្លែគីវី អាចជួយការពាររាងកាយកុំឲ្យខ្វះជាតិដែក។

៤,ថែរក្សាភ្នែក៖ ផ្លែគីវី គឺជាប្រភពដ៏ល្អនៃសារធាតុគីមីពីធម្មជាតិ ដែលអាចជួយព្យាបាលការលាក។ លើសពីនេះវីតាមីន A និងសារធាតុ phytochemicals របស់វា អាចជួយការពារភ្នែកឡើងបាយ ជំងឺភ្នែកផ្សេងៗ និងថែរក្សាភ្នែកឲ្យមានសុខភាពល្អ។

៥,ពង្រឹងប្រព័ន្ធភាពស៊ាំ៖ គីវី អាចជួយបង្កើនប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ។ លើសពីនេះ វាអាចជួយគាំទ្រដល់រាងកាយប្រយុទ្ធប្រឆាំងនឹងពពួកមេរោគផ្សិត ព្រមទាំងបាក់តេរីផ្សេងៗថែមទៀត។

ប្រែសម្រួលដោយ៖ ពិសី

Related Articles