We TV Cambodia

មិនសូវមានអ្នកចង់រៀបការ រដ្ឋាភិបាលជប៉ុនផ្ដល់ប្រាក់ ៦ពាន់ដុល្លារដល់អ្នកដែលសម្រេចចិត្តរៀបការ

មិនសូវមានអ្នកចង់រៀបការ រដ្ឋាភិបាលជប៉ុនផ្ដល់ប្រាក់ ៦ពាន់ដុល្លារដល់អ្នកដែលសម្រេចចិត្តរៀបការ

ជប៉ុនជាប្រទេសមួយស្ថិតក្នុងតំបន់អាស៊ីខាងកើត ដែលមានប្រជាជនប្រមាណជាង ១២៦លាននាក់ ប៉ុន្តែតាមការព្យាករណ៍ ចំនួនប្រជាជនក្នុងប្រទេសនេះនឹងមានការធ្លាក់ចុះជាបណ្ដើរៗចាប់ពីពេលនេះទៅ ដោយសារជប៉ុនមានមនុស្សវ័យចំណាស់ច្រើន ហើយពិសេសគឺជនជាតិជប៉ុនក្មេងៗមិនសូវចង់រៀបការនោះទេ។

ប្រជាជនក្នុងប្រទេសជប៉ុន

យោងតាមរបាយការណ៍មួយដែលចុះផ្សាយដោយគេហទំព័រ Statistics Bureau of Japan បានបង្ហាញថា ក្នុងឆ្នាំ២០១៨ ជប៉ុនមានប្រជាជនជាង ១២៦លាននាក់ ក្នុងនោះប្រជាជនអាយុក្រោម ១៥ឆ្នាំមានចំនួនប្រមាណ ១៥,៤នាក់ ស្មើនឹង១២,២%, អាយុចន្លោះពី ១៥ឆ្នាំដល់ ៦៤ឆ្នាំ មានប្រមាណ ៧៥,៤នាក់ ស្មើនឹង៥៩,៧% និងអាយុចាប់ពី ៦៥ឆ្នាំឡើងទៅមានចំនួន ៣៥,៥នាក់ ស្មើនឹង២៨,១% នៃចំនួនប្រជាជនសរុប។

ប្រចាជនវ័យចំណាស់យ៉ាងច្រើនក្នុងប្រទេសជប៉ុន

ទោះជាយ៉ាងណា រដ្ឋាភិបាលជប៉ុនបានដាក់ចេញនូវវិធានការជាច្រើនដើម្បីដោះស្រាយបញ្ហានេះ ដោយបានផ្ដល់ប្រាក់លើកទឹកចិត្តប្រមាណ ៦ពាន់ដុល្លារដល់គូស្នេហ៍ជប៉ុនណា ដែលសម្រេចចិត្តរៀបការនៅអាយុតិចជាង ៤០ឆ្នាំ ហើយរដ្ឋាភិបាលជប៉ុនសង្ឃឹមថា វិធានការនេះនឹងជួយឲ្យកំណើនប្រជាជនក្នុងប្រទេសរបស់ខ្លួនមានកំណើនខ្ពស់ឡើងវិញ។

កុមារតូចៗក្នុងប្រទេសជប៉ុន

សូមជម្រាបថា ប្រទេសជប៉ុនមានចំនួនអ្នកស្លាប់ច្រើនជាងអ្នកកើតថ្មី ដោយក្នុងឆ្នាំ២០១៩ ចំនួនប្រជាជនកើតថ្មីក្នុងប្រទេសនេះមានចំនួន ៨៦៥,០០០នាក់ ខណៈអ្នកស្លាប់មានរហូតដល់ ១,៣៨០,០០០នាក់ឯណោះ។

អត្ថបទដោយ៖ Nevin

Related Articles