We TV Cambodia

មិនល្អមើលតែចំណូលកប់! ចិញ្ចឹមតែមាន់យកស៊ុតសោះ អាចរកចំណូល៣០០០$/ថ្ងៃ

មិនល្អមើលតែចំណូលកប់! ចិញ្ចឹមតែមាន់យកស៊ុតសោះ អាចរកចំណូល៣០០០$/ថ្ងៃ

បើតាមការចុះផ្សាយរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដបាត់ដំបង បានឱ្យដឹងថា លោក ឃុន គឹមសួ  ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពងមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិពពាលខែ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ម្ចាស់កសិដ្ឋានរូបនេះបានចាប់យករបរចិញ្ចឹមមាន់យកស៊ុតនេះតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ដោយចិញ្ចឹមនៅលើផ្ទៃដីប្រមាណ ៣ ហិចតានិងមាន់ប្រមាណ ៣០០ ក្បាលតែប៉ុណ្ណោះ។

ប្រភពដដែលខាងលើបានឲ្យដឹងថា គិតមកទល់ពេលនេះ កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតរបស់លោក គឹមសួ គឺដំណើរការបាន ១២ ឆ្នាំមកហើយ។ ដោយមានចាប់ផ្ដើមចិញ្ចឹមដំបូងនោះមានសាកល្បងតិចតួចប៉ុណ្ណោះ តែមានការរីកចម្រើន អាចទទួលបាលផលចំណេញច្រើនគួរសម ទើបលោកបានបន្ដពង្រីកអាជីវកម្មនេះបន្ដិចម្ដងៗ រហូតបច្ចុប្បន្នកសិដ្ឋានក្នុងខេត្ដបាត់ដំបងនេះបានពង្រីកខ្លួនរហូតដល់ មានរោងចិញ្ចឹមចំនួន ១២ រោង ទាំងតូចទាំងធំ នៅលើផ្ទៃដីប្រមាណ ១៣ ហិចតា។

ម្ចាស់កសិដ្ឋានចិត្ដស៊ូរូបនេះបានមានប្រសាសន៍ប្រាប់ឲ្យដឹងទៀត សព្វថ្ងៃនេះ កសិដ្ឋានរបស់លោកបានកើនឡើងមាន់រហូត ៦០០០០ ក្បាល និងអាចផ្គត់ផ្គង់ស៊ុតមាន់ទៅកាន់ទីផ្សារបានប្រមាណចន្លោះពី ៤០០០០គ្រាប់ ទៅ ៥០០០០គ្រាប់ ក្នុងមួយថ្ងៃ។ លោក ឃុន គឹមសួ ក៏បានបង្ហើបប្រាប់ពីចំណូលរបស់ខ្លួនដែលទទួលបានអាជីវកម្មចិញ្ចឹមយកស៊ុតនេះផងដែរថា លោកអាចទទួលបានចំណូលចន្លោះពី ៣០០០ ដុល្លារ ទៅ ៤០០០ ដុល្លារក្នុងមួយថ្ងៃ។

អត្ថបទដោយ៖ ពិសី

Related Articles