We TV Cambodia

មិនយូរទេ តំបន់បឹងស្នេហ៍ក្នុងខេត្ដព្រៃវែង នឹងក្លាយជាតំបន់គោលដៅ នៃភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិ

មិនយូរទេ តំបន់បឹងស្នេហ៍ក្នុងខេត្ដព្រៃវែង នឹងក្លាយជាតំបន់គោលដៅ នៃភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិ

តំបន់អភិរក្សសត្វស្លាប បឹងស្នេហ៍ ខេត្ដព្រៃវែង ត្រូវបានគេស្គាល់ថាជាតំបន់ ដែលមានទេសភាពស្រស់ស្អាត ធម្មជាតិខៀវស្រងាត់ អបទៅដោយបរិយាកាសខ្យល់បរិសុទ្ធ ជាកន្លែងលំហែកាយដ៏ទាក់ទាញ នឹងក្លាយទៅជា តំបន់ដែលមានភាពពេញនិយម ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ​។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែសីហា កន្លងទៅបានមានប្រសាសន៍ តាមរយៈក្រសួងទេសចរណ៍ថា តំបន់បឹងស្នេហ៍ ក្នុងខេត្តព្រៃវែង នឹងក្លាយជាតំបន់អេកូទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវជាតិ​ និងអន្តរជាតិដ៏ច្រើនចូលទៅទស្សនា ខណៈបច្ចុប្បន្នតំបន់នោះសម្បូរទៅដោយពពួកសត្វស្លាបជាច្រើន នៅតំបន់នោះ។

ទន្ទឹមនឹងការមើលឃើញនូវសក្ដានុពល យ៉ាងខ្លាំងក្លានៃតំបន់មួយនេះ ក្រសួងកំពុងសហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរ និងសហគមន៍មូលដ្ឋាន ក្នុងការ គ្រប់គ្រងតំបន់ការពារធម្មជាតិ តំបន់បឹងស្នេហ៍ ដែល មានសក្តានុពលធម្មជាតិនេះ ដែលសម្បូរទៅដោយសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជាប្រភេទស្មោញ ទុងប្រផេះ រនាល ត្រយ៉ងខ្លួនស ត្រដក់តូច និងប្រភេទ ចង្កៀលខ្យងដែលកំពុងបន្តពូជពងកូនរាប់ម៉ឺនក្បាល នៅតាមព្រៃលិចទឹក ព្រៃល្បោះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន នៅទួលពាន់តាឡី បឹងស្នេហ៍មានសត្វស្លាបចំនួន៦ប្រភេទ ដូចជា ទុង ននៀលខ្យង កុក ខ្វែក ទាព្រៃ សត្វក្អែកទឹក ក្អែកគោក និងសត្វរាប់ពាន់រាប់ម៉ឺនក្បាលផ្សេងទៀត រាប់ទាំងពពួកសត្វរស់នៅក្នុងទឹក និងរស់នៅលើគោក ហើយតំបន់នោះត្រូវបានបង្កើតជាតំបន់អភិរក្ស កាលពីឆ្នាំ២០១២។

ដោយ៖ Stince

Related Articles