ដោយ៖ពេជ្រ
ភ្នំពេញ៖ ក្នុងថ្ងៃ០៣ ខែមេសា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកជាសះស្បើយកូវីដ១៩ ចំនួន១៥នាក់ ខណៈមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីនោះទេ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា មកទល់ពេលនេះ អ្នកព្យាបាលសះស្បើយសរុបកើនដល់៤៩នាក់ ស្នើនឹង៤២,៩៨% ធៀបនឹងចំនួនអ្នកផ្ទុកវីរុសកូវីដ១៩ទាំងអស់។
ក្នុងនោះដែរ អ្នកដែលកំពុងព្យាបាលបានថយចុះនៅ៦៥នាក់ មានស្រ្តី ២០ នាក់ និងបុរស៤៥ នាក់ កំពុងព្យាបាលនៅតាមមន្ទីរពេទ្យរាជធានីខេត្ត៕