We TV Cambodia

មិននឹកស្មានសោះថា ញុំាំពោតបារាំង ជួយទប់ស្កាត់ជំងឺបានច្រើនយ៉ាងនេះ

មិននឹកស្មានសោះថា ញុំាំពោតបារាំង ជួយទប់ស្កាត់ជំងឺបានច្រើនយ៉ាងនេះ

ពោតបារាំង​ ជាបន្លែដ៏ពេញនិយមពីសំណាក់អ្នកបរិភោគក្នុងពេលបច្ចុប្បន្ន ហើយក៏សម្បូរក្នុងប្រទេសកម្ពុជាយើងងផងដែរ។ ថ្វីបើអ្នកចូលចិត្តញុំាំក៏ពិតមែន ប៉ុន្តែអ្នកប្រហែលជាមិនបាន ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ នៃពោតបារាំងចំពោះសុខភាពឡើយ! ថាតើវាល្អយ៉ាងណាខ្លះ? ឥទ្ធិពលវិជ្ជមានដំបូងគេ នៃពោតបារាំងនោះ គឺវាមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយសារធាតុ ចិញ្ចឹមចាំបាច់។ វាក៏ជាប្រភពនៃជាតិសសៃ, វីតាមីន A, វីតាមីន C, វីតាមីន B, វីតាមីន K, សារធាតុ  folate, ជាតិកាល់ស្យូម, ប៉ូតាស្យូម, ជាតិដែក, ម៉ាញ៉េស្យូម, ម៉ង់កាណែស,ស័ង្កសី,​ រួមទាំងសារធាតុប្រឆាំង អុកស៊ីតកម្មផ្សេងៗទៀត ដែលមានប្រសិទ្ធិភាពជួយ ទប់ស្កាត់ជំងឺធ្ងន់ធ្ងរជាច្រើនដូចជា៖

១.ជំងឺខ្វះគ្រាប់ឈាមក្រហម៖ ពោតបារាំងជួយជម្រុញការ ផលិតកោសិកាឈាមក្រហម ទប់ស្កាត់ជំងឺស្លេកស្លាំង ឬខ្វះគ្រាប់ឈាមក្រហម។

២.ប្រយុទ្ធប្រឆាំងជំងឺមហារីក៖ សារធាតុប្រឆាំងអុកស៊ីតកម្ម ជាច្រើនដែលមានវត្តមានក្នុង ពោតបារាំងជួយទប់ស្កាត់ជំងឺមហារីក ដោយការពារប្រព័ន្ធភាពស៊ាំប្រឆាំង នឹងរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ ឬបំផ្លាញកោសិកា។

៣.ជំងឺហឺត៖ សារធាតុប្រឆាំងអុកស៊ីតកម្ម និងបរិមាណនៃវីតាមីន C ខ្ពស់ អាចជួយកាត់បន្ថយអាការៈ នៃរោគសញ្ញាផ្សេងៗនៃជំងឺហឺត ។

៤.ពង្រឹងសុខភាពឆ្អឹង៖ សារធាតុ folate ក្នុងពោតបារាំងជួយបង្កើតឆ្អឹងរឹងមាំ និងមានដង់ស៊ីតេត្រឹមត្រូវ ទប់ស្កាត់ជំងឺពុកឆ្អឹង ។

៥.កាត់បន្ថយកូឡេស្តេរ៉ូល៖ ពោតបារាំង មានផ្ទុកជាតិសសៃរលាយ ដែលជួយកាត់បន្ថយកម្រិត នៃកូឡេស្តេរ៉ូលមិនល្អទប់ស្កាត់ ជំងឺស្ទះសសៃឈាម ព្រមទាំងកាត់បន្ថយហានិភ័យ នៃជំងឺបេះដូងផងដែរ ។

៦.ព្យាបាលអាការៈទល់លាមក៖ ពោតបារាំង ជាប្រភពដ៏ប្រសើរនៃជាតិសសៃ, ជាតិរំអិល និងសារធាតុ laxative​ ធម្មជាតិដែលមានប្រសិទ្ធិភាព សម្រួលដល់ដំណើរការ នៃការរំលាយអាហារ ក៏ដូចជាចលនានៃពោះវៀន ។

៧.ជំងឺទឹកនោមផ្អែម៖ ពោតបារាំង ជួយគ្រប់គ្រងកម្រិតនៃ ការផលិតអាំងស៊ុយលីន ហើយកាត់បន្ថយកម្រិតនៃ ជាតិស្ករក្នុងឈាមប្រកប ដោយប្រសិទ្ធិភាព ។

៨.ព្យាបាលជំងឺដំបៅក្រពះពោះវៀន៖ ព្រោះពោតបារាំង មានផ្ទុកនូវជាតិរំអិលដែល មានប្រយោជន៍ព្យាបាលដំបៅ ក្រពះពោះវៀនគួរឲ្យកត់សម្គាល់ ហើយថែមទាំងជួយមិនឲ្យអាការៈ កាន់តែរាលដាល។

៩.សុខភាពភ្នែក ៖ ពោតបារាំងជួយបង្កើនសុខភាព ធ្វើឱ្យភ្នែកមើលឃើញកាន់តែច្បាស់ តាមរយៈបរិមាណនៃវីតាមីន A ។

១០.ទប់ស្កាត់ជំងឺមហារីកសុដន់៖ ពោតបារាំង ជាប្រភពដ៏ប្រសើរនៃសារធាតុ Lectin ដែលមានឥទ្ធិពលសម្លាប់ កោសិកាមហារីកសុដន់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ ៕

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles