We TV Cambodia

មិននឹកស្មានថា​​ ផ្លែល្ហុងមានអត្ថប្រយោជន៏ដល់សុខភាព និងសម្រស់ម្លឹងសោះ!!

មិននឹកស្មានថា​​ ផ្លែល្ហុងមានអត្ថប្រយោជន៏ដល់សុខភាព និងសម្រស់ម្លឹងសោះ!!

ល្ហុងគឺជាផ្លែឈើម្យ៉ាងដែលល្អបំផុតសម្រាប់សុខភាព ព្រោះវាផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយការរលាក ប្រយុទ្ធប្រឆាំងនឹងជំងឺ និងជួយឱ្យអ្នកមើលទៅក្មេងជាងវ័យ។ ផ្លែល្ហុងសំបូរទៅដោយជាតិសរសៃវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម​ ដែលការពារការបង្កើតឡើងកូឡេស្តេរ៉ុលនៅក្នុងសរសៃឈាម។ ការបង្កើតកូឡេស្តេរ៉ុលច្រើនពេកអាចបណ្តាលឱ្យមានជំងឺបេះដូង គាំងបេះដូង និងជំងឺលើសឈាមជាដើម។

ការសិក្សាស្រាវជ្រាវបានបង្ហាញថា ផ្លែល្ហុងមានជាតិ fermented អាចកាត់បន្ថយស្ត្រេសអុកស៊ីតកម្ម ចំពោះមនុស្សវ័យចំណាស់ និងមនុស្សដែលមានជំងឺទឹកនោមផ្អែម ឬជំងឺថ្លើម ។ ក្នុងចំណោមផ្លែឈើ និងបន្លែចំនួន ១៤ មុខ ផ្លែល្ហុងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលបង្ហាញពីសកម្មភាពប្រឆាំងនឹងជំងឺមហារីកនៅក្នុងកោសិកាមហារីកសុដន់។

 

ក្រៅពីជួយឱ្យរាងកាយមានសុខភាពល្អ ផ្លែល្ហុងក៏អាចជួយឱ្យស្បែករបស់អ្នកមើលទៅស្រស់បំព្រង និងក្មេងជាងវ័យផងដែរ។​ វីតាមីន C ត្រូវបានទទួលខុសត្រូវចំពោះភាពជ្រីវជ្រួញ ការឈឺក្បាល និងការខូចខាតស្បែកផ្សេងៗទៀតដែលកើតឡើងតាមអាយុ ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles